• 2022-05-13 04:38:44
  • ព័ត៌មាន

រឿងទឹកជ្រលក់! អ្នកជំនាញថា បង​ប្អូន​ដែល​មាន​ជំងឺ​លើសឈាម គួរ​ដកចានទឹកជ្រលក់ចេញ!

  • 2022-05-13 04:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានចេញសេចក្តីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីហានិភ័យនៃសុខភាព ជំងឺលើសឈាមដែលបណ្តលមកពីការចូលចិត្ត បរិភោគទឹកជ្រលក់បន្ថែមឲ្យមានរសជាតិដិត ក្រៅពីអាហារររបស់យើងដែលប្រៃស្រាប់។

នៅក្នុងសង្គមខ្មែរសព្វថ្ងៃសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ មិនទាន់មានការយល់ដឹងទាក់ទងជាមួយនឹងបញ្ហាមួយនេះ មិនថានៅតាមទីកន្លែងជប់លៀង បុណ្យការនានា ជាពិសេសនៅផ្ទះតែម្តង ពេលបរិភោគអាហារ រមែងងតែងតែមានចានទឹកជ្រលក់បន្ថែម ច្រើនដាក់ជាទឹកត្រី ទឹកស៊ីអ៊ីវ ដែលមានផ្ទុកជាតិអំបិលប្រៃខ្លាំង ដែលបណ្តាលឲ្យកើតជាជំងឺលើសឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងនធ្ងរដល់សុខភាព ដោយមិនដឹងខ្លួន។

យោងទៅតាមគណនីជាផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺបាន បង្ហោះថា « ដើម្បីរួមគ្នាកាត់បន្ថយជំងឺលើសឈាម គ្រប់ពិធីជប់លៀង បុណ្យទានផ្សេងៗទាំងអស់ មិនគួរមានចានទឹកជ្រលក់នោះទេ»

សារនេះ បានក្រើនរំលឹកថា បងប្អូនខ្មែរច្រើនណាស់ពាសពេញផ្ទៃប្រទេស មិនទាន់យល់ដឹងអំពីហានិភ័យដ៏គ្រោះថ្នាក់មួយនេះ ហើយគួសជៀសវាង ការហូបប្រៃ ព្រោះជាតិប្រៃសម្បូទៅដោយសូដ្យូម ធ្វើឱ្យចាល់ទឹកក្នុងរាងកាយ ដែលជាលទ្ធផលធ្វើឱ្យលើសសម្ពាធឈាម ហើយវានឹងក្លាយទៅជាឃាតករដ៏ស្ងាត់ស្ងៀមបំផុត ។

សូមជម្រាបថា ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់