• 2022-05-13 06:59:17
  • ព័ត៌មាន

ក្នុងកិច្ចប្រជុំពិសេសនៅវ៉ាសុីនតោន អាមេរិក សន្យាធ្វើរឿងសំខាន់១ជាមួយប្រទេសអាស៊ានទាំង ១០!

  • 2022-05-13 06:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបើកការប្រជុំពិសេសជាមួយ មេដឹកនាំប្រទេសអាស៊ាន ដោយសន្យាថានឹងចំណាយប្រាក់ចំនួន ១៥០លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមលក្ខណៈនៃជំងឺរាតត្បាត និងការខិតខំប្រឹងប្រែងផ្សេងទៀតរបស់ប្រទេសអាស៊ាន។

លោក Biden បានស្វាគមន៍មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទៅកាន់សេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់អាហារពេលល្ងាចដ៏ស្និទ្ធស្នាលដើម្បីចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ជាកិច្ចប្រជុំលើកដំបូងដែលនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំមកនេះ។

អាមេរិក ក៏កំពុងព្យាយាមបង្ហាញថា ខ្លួនកំពុងឈានជើងឡើងចូលក្នុងតំបន់ប៉ាស៊ីហ្វិក បើទោះបីជាកំពុងផ្តោតលើសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ លោក Biden បានញញឹមយ៉ាងរាក់ទាក់ នៅពេលលោកថតរូបជាក្រុមនៅសេតវិមាន មុនពេលទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំមកពីប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី កម្ពុជា សិង្ហបុរី ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់