• 2022-05-14 12:36:40
  • ព័ត៌មាន

នេះហើយអ្នកបន្តវេនពី វណ្ណ ម៉ូលីវណ្ណ! មកដឹងប្រវត្តិសិក្សា និងស្នាដៃធំៗជាប្រវត្តិសាស្ត្រ ពីបណ្ឌិតស្ថាបត្យករ លី រស្មី

  • 2022-05-14 12:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបន្តវេនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាលើផ្នែកស្ថាបត្យករ លោកបណ្ឌិត លី រស្មី កំពុងត្រូវបានប្រជាជនខ្មែរ ចាប់ផ្ដើមទទួលស្គាល់ស្នាដៃដ៏អស្ចារ្យរបស់លោក ក្រោយស្ថាបត្យកររូបនេះបានសម្រេចនូវស្នាដៃធំៗជាបន្តបន្ទាប់។ លោកឯកឧត្ដមបណ្ឌិត លី រស្មី ទើបត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្នាដៃដែលកំពុងល្បីល្បាញខ្លាំងចុងក្រោយនេះ គឺរូបសំណាកព្រះថោង-នាងនាគ ទើបត្រូវបានធ្វើពិធីភិសេកកាលពីថ្មីៗកន្លងទៅនេះ នៅលើទឹកដីក្រុងព្រះសីហនុ។

តាមប្រភពពីទំព័រហ្វេសបុកផេក ArchCambodia លោកបណ្ឌិត លី រស្មី មានស្រុកកំណើតកើតជា ជាអ្នកស្រុកខេត្តកំពង់ចាម ជាបណ្ឌិតផ្នែកស្ថាបត្យកម្មដែលបានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី ដោយលោកបានចាកចេញពីមាតុប្រទេសទៅសិក្សានៅទីនោះក្នុងឆ្នាំ ១៩៩៨។ លោកបានចំណាយពេល ១១ ឆ្នាំនៅទីនោះក្នុងការរៀនបណ្តើរធ្វើការបណ្តើររហូតទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Peoples’ Friendship University of Russia។

ក្រៅពីស្នាដៃរចនារូបបដិមាដ៏ធំស្កឹមស្កៃ ព្រះថោង-នាងនាគ លោកបណ្ឌិត លី រស្មី មានស្នាដៃធំៗផ្សេងទៀតរួមមាន៖

• អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥)

• ចេតិយសម្តេចវិបុលបញ្ញាសុខ អាន

• អគារសហភាពសហព័ន្ធយុវជនកម្ពុជា

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

• ក្រសួងបរិស្ថាន

• រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

• ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

• រូបសំណាកព្រះថោង-នាងនាគ នៅខេត្តព្រះសីហនុ

មតិយោបល់