• 2022-05-17 01:39:19
  • ព័ត៌មាន

ការសិក្សាបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចនាំឲ្យកើតជំងឺទឹកនោមផ្អែម

  • 2022-05-17 01:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការសិក្សារបស់វិទ្យាស្ថាន Leeds នៅក្នុងចក្រភពអង់គ្លេស បានរកឃើញថាការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យឡើងទម្ងន់ទៅជាធាត់ខ្លាំង រហូតដល់ឈានដល់ការវិវត្តន៍ ទៅរកជំងឺទឹកនោមផ្អែមទៀតផង។

ក្រុមអ្នកជំនាញបានអញ្ជើញមនុស្សវ័យជំទង់នៅក្នុងចក្រភពអង់គ្លេស ចំនួន ១៦១៥នាក់ ដើម្បីមកធ្វើការសាកសួរទាក់ទងរយៈពេលគេង របបចំណីអាហារដែលពួកគេទទួលទាន ទម្ងន់ ទំហំចង្កេះព្រមទាំងសម្ពាធឈាមរបស់ពួកគេ រួចយកទៅធ្វើការសិក្សា។ ក្រោយមក ការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលគេងជាមធ្យម ៦ម៉ោង មានទំហំចង្កេះធំជាង អ្នកគេងបាន ៩ម៉ោង រហូតដល់ទៅប្រហែល ៣ សង់ទីម៉ែត្រ។ នេះបង្ហាញឲ្យឃើញថា អ្នកគេងបានគ្រប់គ្រាន់ឡើងទម្ងន់តិចជាង អ្នកដែលគេងមិនបានគ្រប់។

អ្នកស្រាវជ្រាវបានរកឃើញទៀតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់នេះ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធមេតាប៉ូលីស (ប្រព័ន្ធប្រើប្រាស់ថាមពល) នៅក្នុងរាងកាយមនុស្សយើង រហូតបណ្ដាលឲ្យមានការឡើងគីឡូទៅជាធាត់ជ្រុលបែបនេះ។

បើតាមរបាយការណ៍ស្រាវជ្រាវ ក្រុមអ្នកជំនាញបានលើកឡើងថា ចំនួនម៉ោងដែលត្រូវការដើម្បីគេងគ្រប់ គឺខុសៗគ្នាទៅតាមមនុស្ស ប៉ុន្តែនាពេលបច្ចុប្បន្ន ៧ ទៅ ៩ ម៉ោងជារយៈពេលគេងដ៏ល្អបំផុតសម្រាប់មនុស្សវ័យជំទង់៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់