• 2022-05-17 08:52:50
  • ព័ត៌មាន

បើក​កកាយខ្ទេច! ស្ដាប់​ម្ចាស់ចំការទុន១រូប​នេះ​ហើយ បងប្អូន​ទំនង​លែង​ចាញ់​បោក​ អ្នកលក់ទុរេន​ទៀត​ហើយ!

  • 2022-05-17 08:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករខ្មែរម្នាក់ដែលម្ចាស់ចំការធុរេនមួយកន្លែង បានបង្ហោះជាសារដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋខ្មែអ្នកនិយមចូលចិត្តបរិភោគផ្លែទុរេន កុំឲ្យចាញ់បោកពាក្យភូតកុហកថាជាទុករេនធម្មជាតិកសិករខ្មែរ ដោយហេតុថា ឈ្មួញមួយចំនួនកុហកថាជាទុរេនខ្មែរទាំងដែល រដូវប្រមូលផលមិនទាន់មកដល់។

គណនីហ្វេសប៊ុក ឈ្មោះ សឹម សក្តិដា បានបង្ហោះជាសារចែករំលែកទៅដល់បងប្អូននិយមទទួលទានទុរេន ថា «ទុរេនគឺជាផ្លែឈើរដូវ មិនមែនជាផ្លែឈើយើងអាចចង់ហូបពេលណាក៏បាននោះទេ រដូវនេះគឺជារដូវទុរេនផ្លែ តែមិនទាន់ដល់ពេលប្រមូលផលទេ ដើម្បីផ្គត់ផ្គង់តាមតំរូវការទីផ្សារ ឈ្មួញទុរេនបានបង្កើតវិធីកាត់ផ្លែខ្ចីមកបន្ទុំដោយបានបញ្ចូលសារធាតុគីមីម៉្យាងអោយឆាប់ទុំ ដើម្បីបានលក់។»

ប្រភពដដែលបានឲ្យដឹងទៀតថា កុំឆ្ងល់ថាហេតុអ្វីទិញទុរេនថៃវៀតណាមហូបអត់មានក្លិនទុរេនសោះនោះ ក៏ព្រោះថា ទុរេនរបស់កសិករពួកគេមិនទាន់ពេញវ័យ គ្រប់ថ្ងៃប្រមូលផលនៅឡើយ ក៏ប៉ុន្តែគេបង្ខំអោយទុំ ទាំងកាត់ខ្ចីមកបន្ទុំ រួចហើយដាក់ជីថែម ដើម្បីយកផលម្តងទៀត ពោលគឺគេធ្វើអោយចេញផលយ៉ាងហោចណាស់២-៣ដង ក្នុង១ឆ្នាំ ផ្ទុយខុសពីទុរេនធម្មជាតិរខ្មែរ សូមកុំបន្ទោសថាគេខូច គួរបន្ទោសខ្លួនឯងដែលខ្វះប្រាជ្ញា ក្នុងការសំរេចចិត្ត ទិញអ្វីមួយមកបរិភោគ។

យ៉ាងណាមិញសម្រាប់កសិករទុរេនខ្មែរវិញដេកចាំរហូតទាល់ទុរេនគ្រប់អាយុ បានកាត់លក់អាចថាកិសករខ្មែរ ពួកគាត់មិនទាន់ឆ្លាតដូចកសិករបរទេសនៅឡើយ ប៉ុន្តែទុរេនរបស់ដែលលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងទីផ្សារ គឺជាទុរេនធម្មជាតិ ពិតៗ និងមិនប៉ះពាល់សុខភាពនោះឡើយ ព្រោះទុរេនពួកគាត់បានផលតែម្តងគត់ក្នុងមួយឆ្នាំ។

សូមជាម្រាបថា បងប្អូនត្រូវចាំ បើតាមការលើកឡើងរបស់កសិករខ្មែរ ជាទូទៅ ទុរេនធម្មជាតិខ្មែរ នឹងត្រូវចាប់ផ្តើមប្រមូលផលនៅ ពាក់កណ្តាលខែឧសភា រហូតអាចទៅដល់ខែសីហា ជារៀងរាល់ឆ្នាំ ហើយ គ្រប់ប្រភេទពូជទុរេនខ្មែរ មិនថាដាំនៅខេត្តណាទេ គឺគ្មានលក្ខណៈខុសគ្នាច្រើនឡើយ ដោយទុរេន ខ្មែរ មាន បន្លាសម្បកស្រួចៗ សាច់ទុរេនពណ៌លឿងទុំ មានសណ្តង់វែងរឹង និងរសជាតិសាច់ទុរេនផ្អែមឈ្ងុយទោះបរិភោគច្រើន ក៏មិនធ្វើឲ្យឈឺកដែរ ដែលផ្ទុយពីទុរេននាំចូលប្រទេសជុតខាងយើង ដែលមានបន្លាសំបកទាលៗ រឹកៗ ផ្លែមូលៗ សណ្តង់ខ្លី និងសម្បុរ ស្រអាប់ និងប៉ពាល់ជាខ្លាំងដល់សុខភាព។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់