- 2022-05-18 02:43:10
- ព័ត៌មាន
ឋានសួគ៌លើដី!មកមើលទិដ្ឋភាពអង្គរនាខែវស្សា ធម្មជាតិព្រៃព្រឹក្សា ផ្គារីកស្គុះស្គាយវាលស្មៅខៀវខ្ចី គន់មិនណាយឡើយ
- 2022-05-18 02:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឋានសួគ៌លើដី!មកមើលទិដ្ឋភាពអង្គរនាខែវស្សា ធម្មជាតិព្រៃព្រឹក្សា ផ្គារីកស្គុះស្គាយវាលស្មៅខៀវខ្ចី គន់មិនណាយឡើយ
ចន្លោះមិនឃើញ
ក្រោយពេលវស្សានរដូវបានចូលមកដល់ភ្លៀងធ្លាក់ស្រោចស្រពជាច្រើនមេរាប់អស់ ធ្វើឲ្យរុក្ខជាតិបានប្រែពណ៌បៃតងខៀវខ្ចីស្រស់បំព្រង ក្រលេកទៅមើលសម្រស់អង្គរវត្តដួងចិត្តរបស់ប្រជាជនខ្មែរក៏បានប្រែសម្រស់ស្រស់ស្អាត បុប្ផារីកស្គុះស្គាយ ជាពិសេសវាលស្មៅបៃតងខៀវស្រងាត់អាកាសធាតុត្រជាក់លំហែក្រោមដើមឈើខ្ពស់ៗធំៗ ពាសពេញបរិវេណអង្គរ កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទេសចរគ្រប់មជ្ឈដ្ឋាន បើបានទៅលេងកម្សាន្តនៅខែនេះមិនចង់ត្រឡប់មកវិញឡើយ។
តាមពិតទៅ វាលស្មៅពណ៌បែតងខៀវខ្ចីជុំវិញបរិវេណប្រាសាទគឺមិនមែនទើបតែមាននៅរដូវស្សានេះទេ បច្ចុប្បន្នវាលស្មៅខៀវខ្ចី ជុំវិញអង្គរមាន ខួបប្រាំងខួបវស្សា ក្រោមការថែទាំ ប្រចាំដោយអាជ្ញាធរជាតិអប្សរា ចាប់ពីឆ្នាំ២០២០មក ជាមួយនឹង រៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប បានកែប្រែមុខមាត់អង្គររយ៉ាងខ្លាំង ពោលគឺគួរជាទីគយគន់ទាក់ចិត្តភ្ញៀវទេសចរចង់ទៅទស្សនាគ្រប់រដូវកាល។
សូមជម្រាបថា ភ្ញៀវទេសចរមិនថាជាតិឬអន្តរជាតិ តែងសរសើរមិនដាច់ពីមាត់ពីសម្រស់អង្គរនាពេលបច្ចប្បន្ន គ្រប់គ្នា ពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រោចស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ បានបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀតពិសេស ភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងវាលស្មៅខៀវខ្ចីទាំងនោះ។
រួបថត៖អាជ្ញាធរអប្សរា