• 2022-05-18 03:35:45
  • ព័ត៌មាន

ពេញ​ទំហឹងហើយ! អត់វ៉ាក់សាំងផង ឥឡូវកូរ៉េខាងជើង រកឃើញអ្នកឆ្លងកូវីដ១៩ កើនខ្លាំង​ដូច​ទឹក​បាក់​ទំនប់!

  • 2022-05-18 03:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានបានប្រកាសរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩សរុបរហូតទៅដល់ចំនួន ១,៤៨០,០៦០នាក់ ខណ:អ្នកស្លាប់បាត់បង់ជីវិតវិញបានកើនឡើងដល់ចំនួន៥៦នាក់ ទាំងដែលប្រទេសផ្តាច់ការមួយនេះមិនទាន់មានវ៉ាក់សាំងបម្រុងណាមួយចាក់ឲ្យប្រជាជនទាល់តែសោះ ។ នេះបើយោងទៅតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV ។

មកទល់ពេលនេះស្ថានភាពការឆ្លងរីករាលដាលកូវីដ១៩នៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយមេដឹកនាំផ្តាច់ការលោកគីម ជុងអ៊ុន ប្រកាសរកឃើញ អ្នកឆ្លងជំងឺនេះជាលើកដំបូងកាលពីថ្ងៃទី១២ និងបានសម្រេចដាក់ចេញវិធានការបន្ទាន់បិទខ្ទប់ប្រទេសដោយ ហាមឃាត់នូវរាល់ការជួបជុំ នានា មិនឲ្យមានភ្ញៀវទេសចរ ឬការនាំទំនិញចេញចូលប្រទេសនោះឡើយ៕

សូមជម្រាបថា កន្លងមកប្រទេសផ្តាច់ការនេះ បានបដិសេធម្តងហើយម្តងទៀត ដោយមិនព្រមទទួលយកជំនួយវ៉ាក់សាំងពីសហគមន៍អន្តរជាតិចាក់ឲ្យប្រជាជនខ្លួននោះឡើយ ខណ:សហរដ្ឋអាមេរិកផ្ទាល់ កាលពីពេលកន្លងទៅក៏បានលើកឡើងដែលថា មិនទាន់មានគម្រោងផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែខាងរុស្ស៊ីកំពុងតែពិចារណា ផ្គត់ផ្គង់វ៉ាក់សាំងទៅឲ្យប្រទេសកូរ៉េខាងជើងផងដែរ ប្រសិនបើមានការស្នើសុំណាមួយពីលោក គីម ជុងអ៊ុន។

ប្រភព៖ Reuters | NDTV ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី