/June-(5)/June-(8)/628b38bb6c5c5_1653291180_medium.jpg)
- 2022-05-23 09:03:05
- ព័ត៌មាន
រម្លឹក២២ឆ្នាំមុនការថតរឿងហូលីវូដ Tomb Raider នៅអង្គរធ្វើឲ្យកក្រើកពិភពលោក
- 2022-05-23 09:03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រម្លឹក២២ឆ្នាំមុនការថតរឿងហូលីវូដ Tomb Raider នៅអង្គរធ្វើឲ្យកក្រើកពិភពលោក
ចន្លោះមិនឃើញ
គេនៅចាំមិនភ្លេច Tomb Raider គឺជាខ្សែភាពយន្តហូលីវូដដ៏លេចធ្លោបំផុតមួយនៅដើមសតវត្សទី២១ ដែលបានជ្រើសរើសទីតាំងថតនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកអង្គរ នាខេត្តសៀមរាបកាលពីឆ្នាំ២០០១។
មានចំណងជើងផ្លូវការថា Lara Croft: Tomb Raider តួឯកស្រីក្នុងរឿងគឺអ្នកស្រី Angelina Jolie សម្ដែងជាតួមានឈ្មោះថា Lara Croft។ រឿងនេះបានថតនៅប្រាសាទអង្គរវត្ត, តាព្រហ្ម និងប្រាសាទជាច្រើនទៀតដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ហើយរកចំណូលបានរហូតដល់ ៤៣២លានដុល្លារអាមេរិក។
Paramount គឺជាផលិតកម្មយក្សដែលនៅពីក្រោយការផលិតរឿងដ៏អស្ចារ្យនេះ ដែលជាស្នាដៃដឹកនាំសម្ដែងរបស់លោក Simon West បានចំណាយទឹកប្រាក់ផលិតអស់១១៥លានដុល្លាអាមេរិក។ ក្រៅពីកំពូលតារាសម្តែង Angelina Jolie ក៏នៅមានលោក Daniel Craig ដែលទស្សនិកជនស្គាល់ថាជា 007 James Bond ម្នាក់ទៀតក៏មានវត្តមានក្នុងខ្សែភាពយន្តនេះដែរ។
ភាពយន្ត Lara Croft: Tomb Raider មួយនេះគឺជាភាពយន្តបែបផ្សងព្រេង បាញ់ប្រហារ លាយឡំជាមួយនឹងការស្វែងរកវត្ថុបុរាណដែលបានបែកចេញជាពីរចំណែក។ បំណែកទីមួយបានលាក់ទុកនៅក្នុងប្រាសាទបុរាណនៃប្រទេសកម្ពុជា គឺប្រាសាទតាព្រហ្ម។
នៅឆ្នាំ២០១៨ រឿង Tomb Raider វគ្គថ្មីនេះត្រូវថតនៅប្រទេសអាហ្រិកខាងត្បូងវិញហើយ Alicia Vikander គឺជាតួឯកស្រី។ លោក Roar Uthaug ជាអ្នកសរសេរ Script អោយរឿង Transformers: The Last Knight គឺជាអ្នកដឹកនាំរឿងថ្មីនេះ៕ ប្រភពរូប៖ Hanuman Films