• 2022-05-23 08:10:50
  • ព័ត៌មាន

ផ្អើលអស់អ្នកព្រះវិហារ! បាតុភូតលើផ្ទៃមេឃចម្លែកបំផុត បង្កើត​ជាទិដ្ឋភាព​អស្ចារ្យ​មិន​ធ្លាប់​ឃើញ!

  • 2022-05-23 08:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញការបង្ហោះវីដេអូនិងរូបភាពប៉ុន្មានសម្លឹករបស់គណនីហ្វេសប៊ុកមួយ នៅតំបន់រង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

រូបភាពនិងវីដេអូទាំងនោះបាន បង្ហាញអំពីបាតុភូតធម្មជាតិដ៏កម្របំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ។ ដុំពពកខ្មៅងងឹត ខ្មួលខ្មាញ់ ត្របាញ់លាយឡំគ្នាជាមួយនឹងខ្យល់ ដែលបក់ទៅបក់មកយ៉ាងខ្លាំង បង្កើតជាទស្សនីយ៍ភាពដ៏អស្ចារ្យប្រៀបដូចជា ផ្ទៃសមុទ្រ សាគរដ៏ធំល្វឹងល្វើយកំពុងតែហោះត្រដែតនៅលើផ្ទៃមេឃា។

ក្រោយឃើញបាតុភូតដ៏កម្រមួយនេះកើតឡើង បងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ទិដ្ឋភាពមួយនេះ ស្រស់ស្អាតពិតមែន ប៉ុន្តែវាហាក់បីដូចជាហេតុភេទ អាក្រក់ទៅវិញទេ ពោលវាគឺជាសារមួយនៃគ្រោះធម្មជាតិ ខ្យល់ព្យុះ រន្ទះបោកបក់ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍អាកាសធាតុកាលពីពេលកន្លងទៅហើយថា អាកាសធាតុឆ្នាំ២០២២នេះមានស្ថានភាពមិនសូវល្អប្រសើរប៉ុន្មានទេ ដោយខែវស្សាឆ្នាំនេះនឹងមានទឹកធំជាងឆ្នាំមុនៗ ហើយប្រឈមខ្ពស់ជំនន់ទឹកភ្លៀង ខ្យល់កន្រ្តាក់ និងរន្ទះ កើតមាននៅគ្រប់ទីកន្លែង សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា ជាពិសេសពេលមានភ្លៀងធ្លាក់គឺហានិភ័យនៃគ្រោះធម្មជាតិឧស្សាហ៍កើតមានណាស់។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី