• 2022-05-25 02:41:30
  • ព័ត៌មាន

មិនស្រួលទេមកកាន់តែជិត ឥឡូវ​ក្រសួងចេញសេចក្តីព្រមានជំងឺអុតស្វាម្តងទៀតហើយ អានពិនិត្យឲ្យមែនទែន

  • 2022-05-25 02:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល កម្ពុជាបានចេញសេចក្តីណែនាំនិងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នការពារខ្លួនពីជំងឺអុតស្វា ដោយហេតុថា អង្គការសុខភាពពិភពលោក បានទទួលរបាយការណ៍អំពីការផ្ទុះ ឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ប្រមាណជា ១៩ប្រទេសហើយ នៅលើសកលលោក។

ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែ ធ្វើការអង្កេតបញ្ជាក់ និងមិនទាន់មានករណ៏ស្លាប់នៅឡើយ ខណ:នៅតំបន់ប៉ាស៊ីហ្វិក ខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយៗ។

មកទល់ពេលនេះកម្ពុជា មិនទាន់មានករណីជំងឺអុតស្វានៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ៖

១.សម្រាប់ករណីសង្ស័យ ឬករណីឈឺ ៖

  • ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើ ក៏នេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

  • ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

  • ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បី តាមដានរកអ្នកឆ្លងបន្តគ្នា។

  • បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

សូមអានព័ត៌លម្អិតខាងក្រោម៖

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី