- 2022-06-02 07:07:37
- ព័ត៌មាន
WHO ទម្លាយស្ថានភាពពិតនៅកូរ៉េខាងជើង ទោះបីប្រទេសនេះលាក់ មិនបញ្ចេញទិន្នន័យអ្នកឆ្លងកូវីដ
- 2022-06-02 07:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO ទម្លាយស្ថានភាពពិតនៅកូរ៉េខាងជើង ទោះបីប្រទេសនេះលាក់ មិនបញ្ចេញទិន្នន័យអ្នកឆ្លងកូវីដ
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក បានអះអាងថាស្ថានភាពការឆ្លងកូវីដនៅក្នុងប្រទេសកូរ៉េខាងជើង កាន់តែដុនដាប និងមិនបានប្រសើរឡើងនោះទេ។
ការអះអាងរបស់អង្គការសុខភាពពិភពលោកយ៉ាងដូច្នេះ ចំពេលដែលកូរ៉េខាងជើងមិនបានបង្ហាញពីទិន្នន័យអ្នកឆ្លងជាក់លាក់ ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ កាលពីពេលថ្មីៗកន្លងទៅ។ ទាក់ទិននឹងបញ្ហានេះ ប្រទេសដែលដឹកនាំដោយលោក គីម ជុងអ៊ុន ក៏មិនបានបង្ហាញអំពីទិន្នន័យអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ផងដែរ។
បើទោះបីជាបែបនេះក្តី អង្គការសុខភាពពិភពលោកកំពុងធ្វើការសហការជាមួយកូរ៉េខាងត្បូង និង ចិន ដើម្បីទទួលបានរូបភាពពិតអំពីស្ថានភាពការឆ្លងកូវីដនៅក្នុងប្រទេសកូរ៉េខាងជើង។ ក្រុងព្យុងយ៉ាង ត្រូវបានរាយការណ៍ថាកំពុងខ្វះខាតថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ រួមទាំងវ៉ាក់សាំងសម្រាប់ចាក់បង្ការ៕