• 2022-06-06 03:51:22
  • ព័ត៌មាន

ទៅរៀននៅកូរ៉េ មានថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិត មិនអស់លុយមួយរៀលហើយ មានប្រាក់ខែទៀត

  • 2022-06-06 03:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជា បានប្រកាសដំណឹងសិក្សាថ្នាក់អាហារូបករណ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ទៅលើមុខជំនាញជាច្រើន។ ខាងក្រោមនេះជាសេចក្ដីលម្អិត៖

១. អត្ថប្រយោជន៍អាហារូបករណ៍

  • ថ្លៃសាលា និងកន្លែងស្នាក់នៅ

  • ប្រាក់ឧបត្ថម្ភប្រចាំខែ

  • ធានារ៉ាប់រងសុខភាព

  • សំបុត្រយន្តហោះ និងថ្លៃវីសារ

  • ប្រាក់សម្រាប់សិក្សាស្រាវជ្រាវ និងបោះពុម្ពសារណា

រូបតំណាង

២.លក្ខខណ្ឌនៃការចុះឈ្មោះរបស់របក្ខជន

  • ត្រូវមានសញ្ជាតិខ្មែរ មានកាយសម្បទារឹងមាំ និងសតិបញ្ញាល្អ

  • សិស្សថ្នាក់ទី១២ ឬមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ដាក់ពាក្យ ថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ

  • និស្សិតកំពុងសិក្សាឆ្នាំចុងក្រោយនៃថ្នាក់បរិញ្ញាបត្រ ឬមានសញ្ញាបត្របរិញ្ញាបត្រ សម្រាប់ដាក់ពាក្យថ្នាក់អនុបណ្ឌិត

  • និស្សិតកំពុងសិក្សាឆ្នាំចុងក្រោយនៃថ្នាក់អនុបណ្ឌិត ឬមានសញ្ញាបត្រអនុបណ្ឌិត សម្រាប់ ដាក់ពាក្យថ្នាក់បណ្ឌិត

  • បេក្ខជនត្រូវមានអាយុក្រោម ២៥ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ

  • បេក្ខជនត្រូវមានអាយុក្រោម ៤០ឆ្នាំសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត

៣. សំណុំឯកសារដែលត្រូវបំរពញដាក់ពាក្យ

  • សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ

  • លិខិតឧទ្ទេសនាមចំនួន ០២ច្បាប់

  • សំណេរចំនួន ០២ច្បាប់

  • គម្រោងស្រាវជ្រាវ (ថ្នាក់អនុបណ្ឌិត និងបណ្ឌិត)

  • សំបុត្រកំណើត ឬសៀវភៅគ្រួសាររបស់បេក្ខជន និងរបស់ឪពុកម្តាយ

  • លិខិតឆ្លងដែន (បើមាន)

  • ឯកសារផ្សេងៗទៀត (បើមាន)

៤.មុខជំនាញសិក្សា

  • Social Sciences

  • Natural Sciences

  • Engineering

  • Medical and Health

  • Architecture, Design and Urban Planning

  • Business and Economics

  • Education and Social Work

  • Law and Public Administration

  • Art, Media, Music, Film

  • Science

  • Beauty and Cosmetic

មើលសេចក្ដីប្រកាសខាងក្រោមដើម្បីកាន់តែច្បាស់៖

មតិយោបល់