• 2022-06-06 04:24:52
  • ព័ត៌មាន

ដឹង​ថ្ងៃ​ពិត​ប្រាកដ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូស​ទី ៥ ហើយ

  • 2022-06-06 04:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមព្រៀង​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី៥ ដោយ​បាន​ផ្សាយ​ជូន​កាល​ពិ​ថ្ងៃ​ទី ២០ ឧសភា ឥឡូវ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​បរិច្ឆេទ​ពិត​ប្រាកដ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ហើយ។

តាម​សារ​សំឡេង​របស់​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស បាន​ឲ្យដឹង​ថា រាជរដ្ឋាភិបាល នឹង​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី៥ នៅ​ថ្ងៃ​ទី ៩ មិថុនា ២០២២ ខាង​មុខ​នេះ។

វ៉ាក់សាំង​ដូស​ទី​៥​នេះ នឹង​ផ្ដល់​ជូន​ទៅ​ក្រុម​បុគ្គល​អាទិភាព​ដូច​ជា ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ​(ទាំង​រដ្ឋ និង​ឯកជន) មន្ត្រី​រាជការ កង​ទ័ព នគរបាល​ជាតិ អាជ្ញាធរមូលដ្ឋាន និង​សមត្ថកិច្ច ជនចាស់​ជរា ដែល​មាន​វ័យ​ចាប់​ពី ៦០ឆ្នាំ​ឡើង បុគ្គលិក​ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ អ្នក​សារព័ត៌មាន សមាជិក សមាជិកា​នៃ​សមាគម​សិល្បករៈ​កម្ពុជា ក្រុម​មនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ដែល​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ​ឡើង​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសទី​៤រួច មាន​គម្លាត​យ៉ាង​តិច ៣ខែ​ឡើង។

ចំពោះ​ព័ត៌មាន​លម្អិត​ពី​ទីកន្លែង​ចាក់វ៉ាក់សាំង​កូវីដ១៩ ដូស​ទី៥ សូម​អាន៖

អត្ថបទ៖ ទារិកា

មតិយោបល់