- 2022-06-09 07:18:02
- ព័ត៌មាន
ប៉ូលិសលែងចាប់ហើយ! ថៃដក "កញ្ឆា" ចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់ និងអនុញ្ញាតឱ្យមានការលក់ដូរ
- 2022-06-09 07:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសលែងចាប់ហើយ! ថៃដក "កញ្ឆា" ចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់ និងអនុញ្ញាតឱ្យមានការលក់ដូរ
ចន្លោះមិនឃើញ
ឥឡូវនេះ ប្រជាជននៅក្នុងប្រទេសថៃអាចដាំដើមកញ្ឆានៅផ្ទះ និងលក់បានហើយ បន្ទាប់ពីប្រទេសនេះបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនហាមឃាត់របស់ខ្លួន។
លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសថៃបានឱ្យដឹងថា “នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋក្នុងការរកប្រាក់ចំណូលពីដំណាំកញ្ជា”។
ប្រទេសនៅក្បែរខាងកម្ពុជាមួយនេះ គឺជាប្រទេសដំបូងគេដែលជំរុញឱ្យមានការផ្លាស់ប្តូរបែបនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ល្បីល្បាញថាមានច្បាប់តឹងរុឹងសម្រាប់គ្រឿងញៀន។រដ្ឋាភិបាលថៃសង្ឃឹមថា ការអភិវឌ្ឍន៍ពាណិជ្ជកម្មកញ្ឆាក្នុងស្រុកនឹងជួយជំរុញដល់វិស័យកសិកម្ម និងវិស័យទេសចរណ៍៕