- 2022-06-09 08:18:31
- ព័ត៌មាន
កម្មវិធី Starting Up សប្តាហ៍ថ្មី! ជួបជាមួយម្ចាស់ក្រុមហ៊ុន ផលិតគ្រឿងចម្រោះទឹកស្អាតច្នៃពីស្រកីដូង
- 2022-06-09 08:18:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Starting Up សប្តាហ៍ថ្មី! ជួបជាមួយម្ចាស់ក្រុមហ៊ុន ផលិតគ្រឿងចម្រោះទឹកស្អាតច្នៃពីស្រកីដូង
ចន្លោះមិនឃើញ
ក្នុងសប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសថ្មីមួយរូបទៀត គឺកញ្ញា វន ថារី នាយកប្រតិបត្តិក្រុមហ៊ុន SUDrain។ ក្រុមហ៊ុន SUDrain ផលិតឧបករណ៍ចម្រោះ ដែលជាសហគ្រាសអាជីវកម្មសង្គមថ្មីមួយផ្ដល់ដំណោះស្រាយដោយប្រើប្រាស់ផលិតផល ក្នុងស្រុក មិនប៉ះពាល់ដល់បរិស្ថានគឺ ការច្នៃស្រកីដូងទៅជាតម្រងចម្រោះ (Biofilm) ទឹកកង្វក់ឬកាកសំណល់ទឹក ទៅជា ទឹកស្អាតដែលអាចប្រើប្រាស់បានឡើងវិញ យ៉ាងមានប្រសិទ្ធភាពក្នុងការចូលរួមជាចំណែកដោះស្រាយ លើបញ្ហាវិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា។
កញ្ញា វន ថារី ជាអ្នកស្រាវជ្រាវផ្នែកទឹកកខ្វក់នៅក្នុងអង្គការក្រៅរដ្ឋាភិបាល និងជានិស្សិតទើបបញ្ចប់ការសិក្សាមកពីប្រទេសហូឡង់។ កញ្ញា ធ្លាប់មានបទពិសោធន៍ច្បាស់លាស់លើ ជំនាញវិស្វករផ្នែកវិស្វកម្មបរិស្ថាន។ ក្រុមហ៊ុន SUDrain របស់កញ្ញាថារី បានបង្កើតឡើងនៅឆ្នាំ ២០១៨ ជាក្រុមហ៊ុនក្នុងស្រុក ផលិតគ្រឿងចម្រោះដែលមានតម្លៃទាបសមស្រប សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម និងក្រុមហ៊ុនសាងសង់។
ធុរកិច្ចថ្មីមួយនេះបានចូលរួមចំណែកដោះស្រាយនៅក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ដោយការច្នៃស្រកីដូងធម្មជាតិ ទៅជាតម្រងចម្រោះ (Biofilm) ទឹកកង្វក់ឬកាកសំណល់ទឹក ជាពិសេស ទឹកដែលចេញពីក្នុងលូ ទៅជា ទឹកស្អាតដែលអាចប្រើប្រាស់បានឡើងវិញយ៉ាងមានប្រសិទ្ធភាពដែលអាចប្រើក្នុងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលជាដំណោះស្រាយបច្ចេកវិទ្យាដ៏សាមញ្ញ ដែលលោកអ្នកអាចនឹងមិននឹកស្មានដល់។ ក្រោយការប្រើប្រាស់អស់រយៈពេលពី៣ទៅ៥ឆ្នាំ អាចយកកាកសំណល់ស្រកីដូងនោះ អាចច្នៃទៅជាជី ដាំផ្កាបានថែមទៀតផង។
ចង់ដឹងច្បាស់លម្អិតអំពីដំណើរការចាប់ផ្តើមអាជីវកម្មមួយនេះ កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងកញ្ញា វន ថារី នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up" ៕