• 2022-06-10 00:45:00
  • ព័ត៌មាន

អន់​ចិត្ត​ស្ដូក! នារី​ខ្មែរ​នៅ​កូរ៉េ​ម្នាក់ ​ប្រថុយ​មក​ធ្វើ​ធ្មេញ​នៅ​កម្ពុជា លទ្ធផល​ចូល​ដើម​១០ដង​

  • 2022-06-10 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​លេង​ប្រទេស​កំណើត​ផង ក៏​ដើម្បី​សន្សំ​សំចៃ​ផង នារី​ខ្មែរ​រស់​នៅ​កូរ៉េ​ម្នាក់ បាន​ចេញ​មក​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​នាង​ជួប​ពេល​ប្រថុយ​មក​ធ្វើ​ធ្មេញ​នៅ​កម្ពុជា ដែល​លទ្ធផល​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត ខាត​បង់​ប្រាក់​លើស​ដើម​ដល់​ទៅ​១០ដង។

ស្ត្រី​ខ្មែរ​ម្នាក់​នេះ មិនបាន​ស្គាល់​ឈ្មោះ​ច្បាស់​ទេ តែ​នាង​បាន​ចេញ​មុខ​តាម​រយៈ​យូធូប​មួយ​ដែល​មាន​ឈ្មោះ​ថា "Khmer Korean TV" ដើម្បី​ចែក​រំលែក​បទពិសោធន៍​មួយ​នេះ ចៀសវាង​មាន​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ជួប​រឿង​ដូច​នាង។ ស្ត្រី​វ័យ​ប្រមាណ​៣០​រូប​នេះ រៀបរាប់​ថា កាល​ពី​ប្រមាណ ៣-៤​ឆ្នាំ​មុន នាង​បាន​មក​លេង​កម្ពុជា អំឡុង​ពេល​នោះ ដោយ​គិត​ថា​ចង់​សន្សំ​សំចៃ​ផង នាង​បាន​ទៅ​ទទួល​យក​សេវា​ព្យាបាល​ធ្មេញ​នៅ​មន្ទីរ​ពេទ្យ​ធ្មេញ​មួយ​នៅ​ភ្នំពេញ។

នាង​បញ្ជាក់​ថា ដើម​ឡើយ ធ្មេញ​របស់​នាង គ្រាន់​តែ​មាន​ស្នាម​តែ​បន្តិច ដែល​នាង​យល់​ថា ជា​អាការ​តិច​តួច​ប៉ុណ្ណោះ។ "ប៉ុន្តែ​យល់​ថា ធ្វើ​ឲ្យ​វា​ស្អាត​ទៅ កុំ​ឲ្យវា​ថា...ធ្មេញ​វា​ពុក​បន្ត​ទៀត​អីចឹង យើង​ធ្វើ​ការពារ​ឲ្យ​ហើយ​ទៅ!”។ ស្ត្រី​រូប​នេះថ្លែង។

បែប​នេះ នាង​ក៏​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នោះ​តាម​ការ​ណែនាំ​របស់បង​ស្រី​នាង។ ការ​ព្យាបាល​ប្រព្រឹត្តិ​ទៅ​តែ​ប្រមាណ ១០នាទី អ្វី​ៗ​ក៏​រួច​រាល់។ ស្ត្រី​យើង​មិន​បាន​បញ្ចេញ​តួលេខ​នៃ​ការ​ចំណាយ​លើ​ការ​ទទួល​សេវា​ពី​ពេទ្យ​ធ្មេញ​ក្នុង​ស្រុក​ទេ​។ ក្រោយ​មក​នាង​បាន​ត្រឡប់​មក​ប្រទេស​កូរ៉េ​វិញ ទើបបញ្ហា​បាន​លេច​ឡើង​។

“ខ្ញុំ​គិត​ថា គេ​ធ្វើ​ស្អាត​ហើយ តែ​មាន​ណា ពេល​មក​ដល់​កូរ៉េ​វិញ មិន​បាន​ប៉ុន្មាន​ផង ៣-៤-៥​ថ្ងៃ ម៉េច​ទេ ធ្មេញ​វា​ដូច​ម៉េច​ទេ វា​ដូច​ទើស​ៗអ្ហាស...ដល់​តែ​ពេល​មើល​កញ្ចក់​ទៅ បាន​ដឹង​ថា ធ្មេញ​វា​ប្រហោង…!”។

ស្ត្រី​វ័យ​ក្មេង បន្ត​ថា ធ្មេញ​នាង មាន​បញ្ហា​តិច​តួច​នៅ​លើ​ធ្មេញ​មួយ ប៉ុន្តែ​ពេទ្យ​បាន​រ៉​ចុះ​ធ្មេង​នាង​ដល់​ទៅ​២​ដើម្បី​ញាត់​របស់​ម្យ៉ាង​ចូល។ "ធ្មេញ​ខ្ញុំ​វា​នេះ​ហ្នឹង​តែ​១តើ អាមួយ​ទៀត​វា​មាន​អី តែ​គាត់​លេង​ខួង​ទាំង​ពីរ​ដើម្បី​ញាត់​អា​អី​នោះ​ចូល…ហើយ​មាន​បាន​ប៉ុន្មាន វា​លេង​ជ្រុះ​មក​វិញ!”។

នាង​បន្ត​ថា ក្រោយ​មក​នាង​បាន​ទៅ​ពេទ្យ​ធ្មេញ​នៅ​កូរ៉េ ហើយ​ត្រូវ​គេ​ប្រាប់​ថា ធ្មេង​នាង​ទាំង​ពីរ​ត្រូវ​ខូច​ហើយ។ ដូច្នេះ​ហើយ​ចុង​ក្រោយ​នាង​ត្រូវ​ប្ដូរ​ធ្មេង​ទាំង​ពីរ​ចេញ ដែល​ធ្វើ​ឲ្យ​នាង​ចំណាយ​ច្រើន​ជាង​មុន​ដល់​ទៅ ១០​ដង។

ស្ត្រី​ខ្មែរ​លើក​ពី​រឿង​ផ្ទាល់​ខ្លួន​នេះ​ដើម្បី​ជា​បទ​ពិសោធន៍​ដល់​បង​ប្អូន​ខ្មែរ​ផ្សេង​ទៀត​ដែល​មាន​តម្រូវ​ការ​ទទួល​សេវា​ពី​ពេទ្យ​ធ្មេង។ នាង​ថា ពេទ្យ​ខ្មែរ ពេទ្យ​កូរ៉េ គឺ​មាន​ល្អ និង​មិន​ល្អ​ដូច​គ្នា ដែល​ពេល​ខ្លះ​លុយ​បាំង​មុខ​ពួក​គេ។

ដូច្នេះ​ហើយ​ជា​ការ​លើក​ទឹក​ចិត្ត នាង​ស្នើ​ឲ្យ​បង​ប្អូន​ដែល​មាន​តម្រូវ​ការ​ព្យាបាល​ធ្មេញ​នៅ​ពេទ្យ​ក្នុង​ស្រុក​ក្ដី ក្រៅ​ស្រុក​ក្ដី ត្រូវ​សួរ​គេ​ឲ្យ​ច្បាស់​ជា​មុន​ពី​អាការ និង​ការ​ព្យាបាល ថា​កម្រិត​ណា តម្លៃ​សេវា​ប៉ុន្មាន ដើម្បី ចៀសវាង​មាន​ការ​ខាត​បង់​ប្រាក់ ហើយ​អាច​ឈាន​ដល់​ប៉ះពាល់​សុខភាព​ទៀត​ផង​ក៏​ថា​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់