• 2022-06-10 07:46:10
  • ព័ត៌មាន

ផ្ទុះ​រឿង​ហាម​ប្រើ Tripod ថត​រូប​នៅ​អង្គរ ឥឡូវ​មន្ត្រី​ជំនាញអាជ្ញាធរជាតិអប្សរា ពន្យល់​ច្បាស់​ហើយ​លើ​ករណី​នេះ!

  • 2022-06-10 07:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែមានងឿងឆ្ងល់យ៉ាងខ្លាំងទាក់ទងជាមួយនឹងការថតរូបនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ក្រោយមានគណនីហ្វេសប៊ុក បុរសម្នាក់ដែលមានឈ្មោះ Ranuth Yun បានបង្ហោះរូបភាពជាមួយនឹងខ្លឹមសារថា អាជ្ញាធរជាតិអប្សរាបានហាមប្រាមមិនឲ្យមានការថតរូបដោយប្រើប្រាស់ Tripod នៅក្នុងតំបន់រមណីយដ្ឋានអង្គរទៀតឡើយ។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ងឿង​ឆ្ងល់ និង​បាន​ផ្ទុះ​ការ​ជជែក​គ្នា​ជា​ច្រើន​ ដោយ​ពួក​គេ​បាន​លើក​ពី​មន្ទិលរៀង​ខ្លួន​ថា ហេតុអ្វី​បាន​ជា​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ជើង​ទម្រ ឬ Tripod សម្រាប់​ថត​រូប​នៅ​អង្គរ? ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជំនាញ​អាជ្ញាធរ​អប្សរា ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ Sabay រសៀល​នេះ បាន​លើក​ឡើង​ថា សាធារណមតិ​នៅ​មាន​ចំណុច​ខ្លះ​ភ័ន្ត​ច្រឡំ។

ឯកឧត្តម ឡុង កុសល បានគូសបញ្ជាក់ថា ការ​ហាម​ប្រាម​ពិត​ជា​មាន​មែន ប៉ុន្តែ​មិន​បាន​ហាម​ទៅ​លើ​ការ​ប្រើ​ប្រាស់​ជើង​ទម្រ(Tripod) នោះ ការ​ហាម​គឺ​សំដៅ​ទៅ​លើ​គោល​បំណង​នៃ​ការ​ថត​របស់​អ្នក​ថត ឬ​ម្ចាស់​កម្មវិធី​​ទៅ​វិញ​ទេ។ ដូច្នេះ​ហើយ ទើប​តម្រូវ​ឲ្យ​មាន​​ការ​ស្នើ​សុំ​ជា​មុន​មក​អាជ្ញាធរ​អប្សរា។

«បញ្ហានេះ ជាការយល់ច្រឡំទាំងស្រុងដែលបងប្អូនប្រជាពលរដ្ឋ គិតថា អាជ្ញាធរជាតិអប្សារា បានហាមប្រាមមិនឲ្យមានការ ថតរូបដោយប្រើ Tripod ដល់ភ្ញៀវទេសចណ៍ដែលមកកម្សាន្តអង្គរ បញ្ហាគឺនៅត្រង់ថា យើងចង់ដឹងថាគាត់យករូបថត ឬក៏វីដែអូទៅធ្វើអ្វី ដើម្បីប្រយោជន៍អ្វី? »

ក្នុង​សាច់​រឿង​ដដែល ឯកឧត្តម​បាន​ បញ្ជាក់​ថា សម្រាប់​ភ្ញៀវទេសចរដែល​មក​កម្សាន្ត​ហើយ​ថតទុកជាអនុស្សាវរិយ៍ គឺ​មិន​មាន​ចូល​ក្នុង​ការហាមឃាត់នោះឡើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ហាម គឺការ​ហាម​ប្រាម គឺ​សំដៅ​តែ​លើ​សកម្មភាព​ដូច​ជា ការ​ថត Pre-Wedding, MV, Vlog ជា​ដើម។

ទាក់ទងនឹងការលើកឡើងបែបនេះ ឯកឧត្តម​បាន​ថ្លែង​ទៀត​ថា នេះជា​ការ​យល់ខុសទាំងស្រុងតែម្តង។ "យើងមិនបានហាមមិនអោយថតដោយប្រើ Tripod អ្វីនោះទេ ទាំងអស់នេះ សុទ្ធតែជាការយល់ច្រឡំ ភ្ញៀវទេសចរលោកនៅតែអាចថតរូបកម្សាន្តលេង ជាអនុស្សាវីយ៍បាន ។ អ្វីដែលអាជ្ញាធរបានហាមបានកាលពីពេលកន្លងទៅ គឺមានយូរហើយ មិនមែនតែសម្តៅតែលើការប្រើប្រាស់ Tripod មួយមុខនោះទេ។ឯកឧត្តមថ្លែង។

ឯកឧត្តមបន្ថែមថា **«យើងបានហាមប្រាមមែន ប៉ុន្តែមិនបានហាមរឿងមិនឲ្យប្រើ Tripodនោះទេ យើងហាមប្រាមទៅលើអ្នកដែលថតរូប ឬក៏វីដេអូយកទៅផ្សព្វផ្សាយ ពាណិជ្ជកម្មក្នុងន័យរកចំណូល ជាប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។ យើងចង់ដឹងថាតើយកគាត់យកវីដេអូឬរូបថតទៅណាវិញ? ដូច្នេះប្រសិនបើគាត់ចង់ថត គាត់ត្រូវដាក់ស្នើសុំមកកាន់អាជ្ញាធរជាតិអប្សារា ដោយបញ្ជាក់ថាប្រាស់នូវប្រភេទឧបករណ៍អ្វី ដើម្បីថត ពីព្រោះយើងចង់ដឹងពីខ្លឹមសាររូបថតឬវីដេអូ ដែលគាត់ចង់ថតយកទៅប្រើប្រាស់ជាប្រយោជន៍អ្វី ធ្វើដើម្បីអ្វី? ត្រូវមានកិច្ចសន្យាមួយច្បាស់លាស់ និងទទួលខុសត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា អំពីការបប្រើប្រាស់រូបថត និងវិដេអូទាំងអស់"។

ជាចុងក្រោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការដែលអាជ្ញាធរជាតិអប្សារា បានដាក់​ចេញ​នូវ​ការ​ហាមប្រាមបែបនេះ គឺដោយសារតែ ចង់ឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនចេះតែថតជារូបវីដេអូ យកទៅប្រើប្រាស់ ផ្សព្វផ្សាយ តាមអំពើចិត្តនោះឡើយ ប្រសិនបើពួកគាត់យករូបភាពទៅប្រើប្រាស់មិនល្អ នឹងប់ះពាល់ដល់ដល់រមណីដ្ឋានអង្គរទាំងមូល​ទៅ​វិញ៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់