- 2022-06-14 06:53:34
- ព័ត៌មាន
កញ្ញា វន ថារី ប្រាប់មូលហេតុសំខាន់បង្កើតក្រុមហ៊ុន កែច្នៃស្រកៃដូង ទៅជាឧបករណ៍ចម្រោះទឹកកខ្វក់!
- 2022-06-14 06:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញា វន ថារី ប្រាប់មូលហេតុសំខាន់បង្កើតក្រុមហ៊ុន កែច្នៃស្រកៃដូង ទៅជាឧបករណ៍ចម្រោះទឹកកខ្វក់!
ចន្លោះមិនឃើញ
នៅក្នុងសប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តបានជួបជាមួយភ្ញៀវកិត្តិយសមួយរូប គឺកញ្ញា វន ថារី ម្ចាស់អាជីវកម្មកែច្នៃស្រកីដូងទៅជាឧបករណ៍ចម្រោះទឹកកខ្វក់។
កញ្ញា វន ថារី ជានាយកប្រតិបត្តិក្រុមហ៊ុន SUDrain ដែលជាក្រុមហ៊ុនមួយកែច្នៃស្រកៃដូង ទៅជាឧបករណ៍ចម្រោះទឹកកខ្វក់។ កញ្ញា ជាកូនអ្នកស្រែចម្ការ មានជីវភាពមធ្យម មានស្រុកកំណើតនៅខេត្តក្រចេះ។ ដោយសារចិត្តស្រឡាញ់ និង មាននិស្ស័យផងនោះ កញ្ញា បានចូលរៀនផ្នែកគីមីចំណីអាហារ នៅសាលាតិចណូ ក្នុងទីក្រុងភ្នំពេញ។
ជានិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសហូឡង់ កញ្ញា ថារី មានគំនិតបង្កើតក្រុមហ៊ុនមួយដែលអាចបង្កើតចំណូលផង និង ជួយដល់សង្គមផង។ ចង់ដឹងលម្អិតអំពីក្រុមហ៊ុន SUDrain និង ដំណើរចាប់ផ្តើមអាជីវកម្មមួយនេះ សូមស្តាប់បទសម្ភាសន៍ពេញនៅខាងក្រោមនេះ៕
សូមស្តាប់បទសម្ភាសន៍ពេញនៅខាងក្រោមនេះ