- 2022-06-16 07:51:39
- ព័ត៌មាន
អីចឹងបានថា កម្ពុជាមានកន្លែងលេងច្រើនណាស់! រកឃើញកន្លែងថ្មីមួយ មានឆ្នេរទឹកថ្លាដូចកញ្ចក់
- 2022-06-16 07:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងបានថា កម្ពុជាមានកន្លែងលេងច្រើនណាស់! រកឃើញកន្លែងថ្មីមួយ មានឆ្នេរទឹកថ្លាដូចកញ្ចក់
ចន្លោះមិនឃើញ
កម្ពុជា ជាទឹកដីដែលពោរពេញទៅដោយសម្បត្តិធម្មជាតិទាំងលើគោក និងក្នុងទឹក។ និយាយសម្បត្តិធម្មជាតិក្នុងទឹក ហាក់នៅរក្សាបានភាពដើមបានល្អជាងលើគោកដែលរងការអភិវឌ្ឍន៍ ឬក៏ការបំពារបំពានខុសច្បាប់។ ក្នុងទឹកប្រៃកម្ពុជាមានកន្លែងសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្មនៅប្រជុំកោះរុង ប៉ុន្តែឥឡូវតាមក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ រកឃើញកន្លែងមួយថ្មីទៀត។
ទីនោះ គឺ "កោះសេះ" ស្ថិតក្នុងដែនទឹកនៃខេត្តកំពត។ ប្រសិនបើប្រិយមិត្តចង់ទៅលេងកសាងអនុស្សាវរីយ៍ល្អៗលើកោះនេះ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហើយបត់តាមផ្លូវផ្សារអូរចំណារប្រមាណ 15 នាទី នឹងមកដល់កំពង់ផែកោះខ្យង។ កំពង់ផែនេះ ប្រិយមិត្តអាចបន្តដំណើរទៅកោះថ្មី និងកោះសេះបានដែលមានរយៈពេលធ្វើដំណើរប្រមាណជាង ១ម៉ោងបន្ថែមទៀត។
តាមទីតាំងភូមិសាស្ត្រ ដ្បិតតែកោះសេះ ស្ថិតនៅកោះថ្មីដែលមានមូលដ្ឋានក្នុងខេត្តព្រះសីហនុ តែកោះសេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតទេ។ កោះសេះ មានផ្ទៃក្រឡា ៧.៥ km2 និងមានចំណាយពីកោះថ្មី ១.៥ គីឡូម៉ែត្រ និង៤.៣គីឡូម៉ែត្រពីកោះត្រល់។
តាមក្រុមការងារ "Road Home 4” កោះសេះ គឺជាកោះដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់មួយ។ ដូច្នេះប្រសិនបើប្រិយមិត្តប្រាថ្នារកជីវិតស្ងប់សុខក្នុងរយៈពេលខ្លី ទីនោះជាកន្លែងគួរពិចារណាមួយ។ ក្រៅពីការកម្សាន្តតាមសកម្មភាពផ្សេងៗនៅតាមឆ្នេរដែលមានខ្សាច់សស្អាត។ សកម្មភាពពិសេសមួយ គឺប្រិយមិត្តអាចមុជទឹកមើលផ្កាថ្មី និងជីវិតក្រោមបាតសមុទ្រជាច្រើន។
ទីនោះមានទឹករាក់ល្មម និងថ្លាដូចកញ្ចក់ ដែលអំណោយផលបំផុតសម្រាប់ការគយគន់ទិដ្ឋភាពក្រោមទឹកនៃតំបន់ឆ្នេរដែលមានផ្កាថ្ម និងជីវិតសត្វសមុទ្រប្រភេទតូចៗយ៉ាងច្រើន។ តោះ...ទស្សនាសកម្មភាពដែលជាការបង្ហាញនានារបស់ ស្រីស្អាតទាំងពីរនាក់នៃក្រុមការងារ "Road Home 4” សម្ផស្ស និងលក្ខិណា នៅលើកោះសេះទាំងអស់គ្នា៖