- 2022-06-21 06:10:49
- ព័ត៌មាន
ក្រសួងចេញតម្លៃថ្មីទៀតហើយ សាំងនៅដដែល តែម៉ាស៊ូតបន្តហក់ឡើងទៀតហើយ!
- 2022-06-21 06:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងចេញតម្លៃថ្មីទៀតហើយ សាំងនៅដដែល តែម៉ាស៊ូតបន្តហក់ឡើងទៀតហើយ!
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មទើបបានប្រកាសពីថ្លៃរាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយបានកែប្រែតម្លៃប្រេងឥន្ធនៈសម្រាប់ការចរាចរណ៍លក់ចាប់ពីថ្ងៃទី ២១ មីនានេះ ដល់៣០ មិថុនា ២០២២។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ ៣០ មិថុនា ២០២២ នឹងត្រូវលក់ ៦.០៦៤រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៦.៥៦៤រៀលក្នុង១លីត្រសម្រាប់ម៉ាស៊ូត DO 50ppm។
ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥សេនដុល្លារក្នុង១លីត្រ។
ដូច្នេះតម្លៃលក់រាយជាក់ស្ដែងនៃប្រេងឥន្ធនៈ នឹងមានតម្លៃត្រឹម ៥ ៨០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៦ ៣០០រៀលក្នុង១លីត្រសម្រាប់ម៉ាស៊ូត DO 50ppm។ តម្លៃនេះចាប់ពីថ្ងៃទី ២១ មិថុនាដល់ ៣០ មិថុនា ២០២២៕