- 2022-06-21 08:54:01
- ព័ត៌មាន
អាជ្ញាធរអប្សរា មានផែនការដកហូត ដើមត្នោត២ដើម ឈើទាល១ដើម និងដើមឈើមួយចំនួនទៀតពីតំបន់អង្គរ
- 2022-06-21 08:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរអប្សរា មានផែនការដកហូត ដើមត្នោត២ដើម ឈើទាល១ដើម និងដើមឈើមួយចំនួនទៀតពីតំបន់អង្គរ
ចន្លោះមិនឃើញ
អាជ្ញាធរអប្សរា មានផែនការកាត់ក្រីមែកឈើ និងដកហូត ដើមត្នោតចំនួន ២ដើម ឈើទាល១ដើម រួមជាមួយនឹងដើមឈើមួយចំនួនទៀតចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ នេះបើការជូនដំណឹងរបស់អាជ្ញាធរអប្សរានៅថ្ងៃទី២១ មិថុនានេះ។
តាមលិខិតជូនដំណឹងចុះលេខ ៤០៤ រប សជណ អាជ្ញាធរអប្សរា បានឲ្យដឹងថា ធ្វើបែបនេះ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទផង។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងធ្វើការកាត់ដកហូតដើមឈើ និងកាត់ក្រមែងឈើនៅតាមទីតាំងមួយចំនូនដូចជា កាត់ដកហូតដើមឆ្នាំ ២ដើម ដែលមានហានិភ័យ ស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត។ កាត់ដកហូតដើមឈើទាល១ដើម និងកាត់ក្រីមែកឈើរស់ចំនួន២ដើម(ស្ពង់១ដើម និងស្រឡៅ១ដើម ដែលមានហានិភ័យ ស្ថិតក្នុងខ្លោងទ្វារជ័យ។
ក្រៅពីនេះ នៅមានដើមឈើជាច្រើន ដែលនឹងត្រូវដកហូត និងកាត់ក្រីមែកឈើចេញពីតំបន់រមណីយដ្ឋានអង្គរផងដែរក្នុងហេតុផលដូចគ្នានេះ។ អាជ្ញាធរអប្សរា បានបញ្ជាក់ថា ការងារនេះក្រុមការងារចំណុះឲ្យអាជ្ញាធរអប្សរានឹងចាប់ផ្ដើមពីថ្ងៃទី ២២ មិថុនានេះតទៅរហូតចប់ភារកិច្ច។ ដូច្នេះស្នើមន្ទីរ ស្ថាប័ន សាធារណជន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ជ្រាបជាព័ត៌មាន៕ សូមអានលម្អិតសេចក្ដីជូនដំណឹងខាងក្រោម៖