- 2022-06-22 04:04:37
- ព័ត៌មាន
ប្រយ័ត្ន! អាជ្ញាធរជាតិអប្សរា ស្នើឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នខ្យល់កន្ត្រាក់នៅរមណីយដ្ឋានអង្គរ
- 2022-06-22 04:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្ន! អាជ្ញាធរជាតិអប្សរា ស្នើឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នខ្យល់កន្ត្រាក់នៅរមណីយដ្ឋានអង្គរ
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចេញផែនការ ដកហូត និងកាត់ក្រីមែកឈើម្សិលមិញ នៅថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងថ្មីទៀតដោយស្នើឲ្យភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ពេលទៅលេងនៅតំបន់រមណីយដ្ឋានអង្គរ។
ស្ថានភាពនោះ វាអាចបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ គ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិតបាន។ ដូច្នេះហើយ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងបង្កើនការប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង។
តាមឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ការអំពាវនាវនេះ ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួល ដែលជាហេតុអាចបណ្តាលឱ្យមានខ្យល់កន្រ្តាក់ខ្លាំង និងអាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។
បង្ការការកើតមានគ្រោះជាយថាហេតុបណ្ដាលមកពីខ្យល់កន្ត្រាក់ដែលអាចឲ្យបាក់ ឬរលំដើមឈើក្នុងរមណីយដ្ឋានអង្គរនេះ ម្សិលមិញ អាជ្ញាធរជាតិអប្សរា ក៏ចេញសេចក្ដីជូនដំណឹងទី១ ស្ដីពីផែនការដកហូតដើមឈើ និងកាត់ក្រីមែកឈើជាច្រើនក្នុងរមណីដ្ឋានអង្គរ ដែលផែនការនេះ នឹងចាប់អនុវត្តពីថ្ងៃនេះតទៅរហូតដល់ចប់ភារកិច្ច។
យ៉ាងណានៅមុននេះ តាមឯកឧត្តម ឡុង កុសល មន្រ្តីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តីដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។
ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕