• 2022-06-23 03:10:29
  • ព័ត៌មាន

មានមូលហេតុ! សម្ដេចតេជោ ហ៊ុន សែន សម្រេច​ផ្លាស់​ប្ដូរ​ថ្ងៃ ខែ ឆ្នាំ​កំណើត​!

  • 2022-06-23 03:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារ​លិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​សម្ដេច​វិបុល​សេនាភក្ដី សាយ ឈុំ សម្ដេច​អគ្គមហាពញ្ញាចក្រី ហេង សំរិន និង​សម្ដេចក្រឡាហោម ស ខេង បាន​ឲ្យ​ដឹង​ថា សម្ដេច​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​សម្ដេច​រួច​រាល់​ហើយ។

តាម​សារ​លិខិត​​៣ផ្សេង​គ្នាបោះត្រាគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី ២២ មិថុនា ២០២២ ដូច​គ្នា សម្ដេច​បាន​បញ្ជាក់​ថា សម្ដេច​បាន​សម្រេច​​ផ្លាស់​ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដែល​ប្រើ​ប្រាស់​កន្លង​មក គឺ​ថ្ងៃ​ទី ០៤ មេសា ១៩៥១ ទៅ​ជា​ថ្ងៃ​ទី ០៥ សីហា ១៩៥២ វិញ តាម​រយៈ​ដីកា​សម្រេច​លេខ ៧៣៨ ៉ក៉ ដ.ម ចុះ​ថ្ងៃ​ទី ២០ មិថុនា ២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ចំពោះ​មូលហេតុ ដែល​មាន​ក្នុង​សារ​លិខិត​ ការ​ផ្លាស់​ប្ដូរ​នេះ ដោយ​សំអាង​ថា ថ្ងៃ​ទី ០៥ សីហា ១៩៥២ ទើប​ជា​ថ្ងៃ​កំណើត​ពិត​ប្រាកដ​របស់​សម្ដេច។ ដូច្នេះ សម្ដេច​តេជោ ជូន​សម្ដេចវិបុលសេនាភក្ដី ជ្រាប​ជា​ព័ត៌មាន៕

អត្ថបទ៖ ទារិកា

មតិយោបល់