• 2022-06-23 03:36:03
  • ព័ត៌មាន

កាន់តែកៀកទៅៗហើយ! ប្រទេសអាសុីមួយទៀត រកឃើញអ្នកឆ្លងជំងឺអុតស្វា ជាលើកដំបូង!

  • 2022-06-23 03:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បូង បានធ្វើការប្រកាសថាខ្លូនបានរកឃើញអ្នកឆ្លងជំងឺអុតស្វា ដំបូងគេនៅក្នុងប្រទេសហើយ។

នេះមានន័យថា កូរ៉េខាងត្បូង ជាប្រទេសចុងក្រោយគេ ក្នុងចំណោមប្រទេសទាំង ៤០ ផ្សេងទៀត និងជាប្រទេសដំបូងគេនៅក្នុងតំបន់អាសុីខាងកើត ដែលរកឃើញមានអ្នកឆ្លងជំងឺអុតស្វា។ ចំពោះអ្នកឆ្លងដែលត្រូវបានរកឃើញនៅប្រទេសអាសុីមួយនេះ គឺជាជនជាតិកូរ៉េខាងត្បូងផ្ទាល់តែម្តង ដែលមានវ័យខ្ទង់ជាង ៣០ឆ្នាំ ហើយទើបបានធ្វើដំណើរត្រឡប់មកពីប្រទេសអាល្លឺម់ង់ វិញ។

យ៉ាងណាមិញ ជំងឺអុតស្វាត្រូវបានគេចាត់ទុកជាជំងឺឆ្លងមួយដែលគួរឱ្យព្រួយបារម្ភផងដែរ បន្ទាប់ពីជំងឺឆ្លងរាតត្បាតកូវីដ១៩។ ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ទ្វីបអឺរ៉ុប ជាតំបន់ក្រហមដែលមានហានិភ័យខ្ពស់ ចំពោះការឆ្លងរាលដាលនៃជំងឺអុតស្វា៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់