• 2022-06-23 07:08:38
  • ព័ត៌មាន

កុំភ្លេចរង់ចាំទស្សនា ភ្ញៀវកិត្តិយសពិសេស! លោក ឆេង សុភ័ក្រ្ត ស្ថាបនិករៀនថត ក្នុងកម្មវិធី Starting Up!

  • 2022-06-23 07:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសមួយរូបដែលជាអ្នកមានជំនាញផ្នែកថតរូប។ លោក ឆេង សុភ័ក្រ្ត ស្ថាបនិកទំព័រហ្វេកប៊ុក Rean Thort -រៀនថត នឹងចូលខ្លួនមកជជែកដើម្បីឱ្យប្រិយមិត្តដឹងកាន់តែច្បាស់អំពីដំណើរដើមទង ដែលធ្វើឱ្យលោកចាប់ផ្តើមស្រលាញ់វិស័យថត និង ចាប់អាជីពក្នុងវិស័យមួយនេះ។

លោក ឆេង សុភ័ក្រ្ត ដែលភាគច្រើនគេស្គាល់លោកនៅក្នុងបណ្តាញសង្គមថា ពូជ្រួញ បានចាប់ផ្តើមចែករំលែកចំណេះដំណឹងទាក់ទងនឹងវិស័យថតរូប តាមរយៈទំព័រហ្វេសប៊ុក Rean Thort-រៀនថត។ គួរឱ្យដឹងថា លោក ឆេង សុភ័ក្រ្ត ជាអតីតបុគ្គលិកធ្លាប់បម្រើការងារនៅក្រុមហ៊ុន Sabay ផងដែរ។

ចង់ដឹងច្បាស់អំពី បុរសពូកែទាំងថតរូប ពូកែទាំងវោហា ទៅណាមកណាគេស្រលាញ់ចូលចិត្តគ្រប់គ្នា ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក ឆេង សុភ័ក្រ្ត នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់