• 2022-06-23 08:52:02
  • ព័ត៌មាន

យើង​ដាំ​លេង​ៗ​នៅ​ផ្ទះ បុរស​ឥណ្ឌា​ដាំ​លក់មែន​ទែន រហូតក្លាយ​ជា​សេដ្ឋីកសិកម្ម​លេខ​៣​នៅ​ឥណ្ឌា

  • 2022-06-23 08:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Harish Dhandev គឺជាមហាសេដ្ឋី ផ្នែកកសិកម្មដែលមានបំផុតលំដាប់ លេខ៣នៅក្នុងប្រទេសឥណ្ឌា ក្រោយពីបោះបង់អាជីពការងារជាមន្ត្រីរាជការវិស្វករ ហើយងាកមកដាំប្រទាលកន្ទុយក្រពើនៅក្នុងដីរបស់គាត់មួយកន្លែងក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា រួចនាំចេញយកទៅលក់នៅឯបរទេស។

មុននឹងសម្រេចចិត្តឈប់ពីការងាររដ្ឋហើយងាកមកដាំ ប្រទាលកន្ទុយក្រពើ លក់ Harish Dhandevបានធ្វើគិតរំពឹងមើលអនាគតដ៏វែងឆ្ងាយនៃគម្រោងការជីវិតរបស់គាត់ ។ Harish បានសិក្សាស្រាវជ្រាវពីវិធីដាំដុះឲ្យទទួលបានទិន្នផល និងព្យាយាមធ្វើយ៉ាងដើម្បីទំនាក់ទំនងល្អជាមួយអ្នកជំនាញមានបទពិសោធន៍ផ្នែកកសិកម្មដើម្បីរៀនពីពួកគេ។

លើសពីនេះទៅទៀតក្រៅពីការរៀនសូត្រផ្នែកដាំដុះឲ្យទទួលបានទិន្នផលខ្ពស់នៅមិនគ្រប់គ្រាន់នោទេ លោកHarishបានព្យាយាមធ្វើការស្វែងរកទីផ្សារទាំងក្នុង និងក្រៅស្រុកថា នៅពេលដែលគាត់ទទួលបានទិន្នផលហើយ គាត់នឹងយកទៅលក់នៅទីណាបន្តទៀត ពោលគឺធ្វើយ៉ាងណាឲ្យលក់ដាច់អស់ភ្លាមៗ បន្ទាប់ពីលោកមាន ទិន្នផលនៅក្នុងដៃរួច។

នៅត្រង់ន័យនេះ បានបង្ហាញឲ្យឃើញថា លោកHarishពិតជាមានភាពវ័យឆ្លាតខ្លាំង ពីព្រោះ មុននឹងចាប់ផ្តើមគម្រោង ដាំប្រទាលកន្ទុយក្រពើលក់ លោកបានរៀបចំផែនការរួចអស់ទៅហើយ ។

យ៉ាងណាមិញ ក្រោយរៀបចំគម្រោងនិងស្រាវជា្រវ រួចរាល់អស់មក លោកHarishបាន សម្រេចចិត្តដាក់ដាំប្រទាលកន្ទុយក្រពើ80,000 គុម្ពភ្លាមៗ ក្នុងរយ:ពេល៦ខែ ដំបូងគាត់បានលក់នៅក្នុងស្រុកសិន ប៉ុន្តែក្រោយមកគាត់ចាប់ផ្តើមដឹងថាសាច់ប្រទាលមានតម្លៃថ្លៃជាង លក់ប្រទាលកន្ទុយក្រមើលទាំងមូលទៅទៀត គាត់ក៏ចាប់ផ្តើមឲ្យកម្មកររបស់គាត់ ធ្វើយ៉ាងណាយកតែសាច់អន្លាយៗ របស់ប្រទាលចេញ យកទៅលក់ក្នុងតម្លៃថ្លៃជាងមុន។

ជាច្រើនឆ្នាំក្រោយមក Harish បានទិញដីបន្ថែមទៀត ហើយបច្ចុប្បន្នដាំប្រទាលកន្ទុយក្រពើ ជាងរយហិចតា ហើយគាត់បានបើកក្រុមហ៊ុនរបស់គាត់មួយមានឈ្មោះថា Dhandev Global Group ក្នុងរដ្ឋ ក្នុង Rajasthan ។

នៅក្នុងកំឡុងពេលនោះHarish បាននាំចេញប្រទាលកន្ទុយក្រពើទៅក្រៅប្រទេសជាច្រើន ដោយសារតែវាមានតម្រូវការខ្ពស់ និងលក់នៅក្នុងតម្លៃថ្លៃ លោកបាននាំចេញប្រទាលកន្ទុយក្រពើទៅប្រទេសជាច្រើន ដូចជាប្រទេស ប្រស៊ីល ទីក្រុងហុងកុង និងសហរដ្ឋអាមេរិក ដែលយកទៅផលិតផលជា ទឹកផ្លែឈើ និង គ្រឿងសម្អាងបែបធម្មជាតិ ជាច្រើនប្រភេទ ផ្ទត់ផ្គង់ក្នុងទីផ្សារ។

ប្រភព៖ Businessinsider | greatknowledge

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី