- 2022-06-27 05:04:03
- ព័ត៌មាន
ស្រីលង្កាអស់ប្រេងចាក់សឹងទូទាំងប្រទេស ប្រជាជនប្រឈមខ្វះខាតអគ្គិសនី សាលាត្រូវបិទដើម្បីបន្ថយការធ្វើដំណើរ
- 2022-06-27 05:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីលង្កាអស់ប្រេងចាក់សឹងទូទាំងប្រទេស ប្រជាជនប្រឈមខ្វះខាតអគ្គិសនី សាលាត្រូវបិទដើម្បីបន្ថយការធ្វើដំណើរ
ចន្លោះមិនឃើញ
ប្រទេសស្រីលង្កាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ខ្វះខាតប្រេងសាំងប្រើប្រាស់ទូទាំងប្រទេស បណ្តាលឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនយ៉ាងខ្លាំង។
បញ្ហាខាងលើធ្វើឲ្យប្រទេសមានប្រជាជន២២លាននាក់មួយនេះប្រឈមនឹងការគ្មានអគ្គិសនីប្រើប្រាស់រយៈពេលយូរ។ ម៉ាស៊ូត និងសាំង ដែលប្រេងឥន្ធនៈដ៏សំខាន់សម្រាប់រថយន្តក្រុង និងយានជំនិះពាណិជ្ជកម្ម មិនមានលក់នៅគ្រប់ស្ថានីយ៍ទូទាំងប្រទេស ហើយសាលាត្រូវបានផ្អាកដើម្បីកាត់បន្ថយការធ្វើដំណើរ។
រដ្ឋមន្ត្រីថាមពលរបស់ប្រទេសបានពណ៌នាការខ្វះខាតប្រេងនាពេលនេះថាជា«វិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត»ចាប់តាំងពីប្រទេសទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨៕