- 2022-06-28 02:04:22
- ព័ត៌មាន
ប្រយ័ត្នផងបងប្អូន! កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី៣ ពីប្រទេសក្បែរខាងចាប់ពីស្អែក កុំធ្វើដំណើរផ្តេសផ្តាស
- 2022-06-28 02:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នផងបងប្អូន! កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី៣ ពីប្រទេសក្បែរខាងចាប់ពីស្អែក កុំធ្វើដំណើរផ្តេសផ្តាស
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា ម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។
នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕