- 2022-06-28 02:12:31
- ព័ត៌មាន
ខ្លាពពកដែលសឹងផុតពូជលើលោក ឃើញវត្តមាននៅព្រៃខេត្តព្រះវិហារ
- 2022-06-28 02:12:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាពពកដែលសឹងផុតពូជលើលោក ឃើញវត្តមាននៅព្រៃខេត្តព្រះវិហារ
ចន្លោះមិនឃើញ
ខ្លាពពកដែលជាសត្វកម្រសឹងតែផុតពូជពីភពផែនដីនេះទៅហើយនោះ នៅមានវត្តមាននៅឡើយក្នុងប្រទេសកម្ពុជា ដែលកំពុងសម្ងំលាក់ខ្លួនរស់នៅក្នុងដែនដីខេត្តព្រះវិហារ។
ប្រភេទសត្វដ៏កម្រនេះត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាសត្វងាយនឹងផុតពូជបំផុតហើយសេសសល់តិចតួចក្នុងតំបន់អាស៊ីអាគ្នេយ៍។ កត្តាគំរាមកំហែងដល់ខ្លាពពកមានដូចជា ការបរបាញ់ ការកាប់បំផ្លាញព្រៃយ៉ាងគំហុកដែលជាជម្រករបស់វា និងការទន្ទ្រានដីធ្វើកសិកម្មជាដើម។
មូលហេតុសំខាន់មួយទៀត ដែលធ្វើឲ្យខ្លាពពកក្លាយជាគោលដៅនៃការតាមរករបស់ព្រានព្រៃនោះគឺដោយសារ រោមដ៏ស្អាត និងទាក់ទាញរបស់វាត្រូវបានក្រុមអ្នកមានលុយកុម្ម៉ង់ចង់យកស្បែកធ្វើជាអាវរងា សម្រាប់តែលម្អកាយមួយពេលៗ ដោយមិនខ្វល់ពីការវិនាស ផុតពូជរបស់វាឡើយ។
ខ្លាពពកមានឈ្មោះវិទ្យាសាស្ត្រថា Neofelis Nebulosa បានកំពុងរស់នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ របស់កម្ពុជា ក្រៅពីនោះគេក៏ប្រទះឃើញវត្តមានរបស់វានៅប្រទេសអាស៊ីមួយចំនួនដូចជា ឥណ្ឌា, តៃវ៉ាន់, ថៃ ឡាវ និងភូមាផងដែរ ប៉ុន្តែមានចំនួនតិចតួចគួរឲ្យព្រួយបារម្ភពីការផុតពូជនៅថ្ងៃខាងមុខ៕