• 2022-06-28 09:51:51
  • ព័ត៌មាន

បុរសជើងខ្លាំង! ជាប់ទោសដល់ទៅ៣មាត្រា ក្រោយល្មើសច្បាប់ចរាចរណ៍ ជេរប្រមាថ និងយកខ្សែក្រវ៉ាត់វាយសមត្ថកិច្ច

  • 2022-06-28 09:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាថ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ចនា រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ។

ក្រោយកើតហេតុការណ៍នេះឡើង បុរសរូបនោះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្ត ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណ: មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

សូមជម្រាបថា បើយោងទៅតាម៖

-មាត្រា ៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈ

ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ច របស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចរបស់តុលាការ ។ បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល ។

-មាត្រា ២១៧ បទហិង្សាដោយចេតនា

អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។

-មាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ជនណារារាំងឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី៨០០ ០០០(ប្រាំបី សែន)រៀល ទៅ៨ ០០០ ០០០(ប្រាំបីលាន)រៀល។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់