• 2022-06-29 02:25:11
  • ព័ត៌មាន

មិនត្រូវប្រហែសទេ! ចាក់វ៉ាក់សាំង ៦ដូសហើយ ប៉ុន្តែនៅតែមិនអាចការពារពីការឆ្លងកូវីដបាន!

  • 2022-06-29 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រទេសថៃ បានឆ្លងកូវីដ១៩ បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

លោក Anutin រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២ដូស រួមទាំងបានចាក់ដូសជម្រុញ ៤ដូសថែមទៀត ប៉ុន្តែនៅតែមិនអាចការពារពីការឆ្លងវីរុសរាតត្បាតនេះបាន។

ចំពោះអាការៈវិញ រដ្ឋមន្រ្តីថៃរូបនេះ ឱ្យដឹងថាលោកបានឈឺសាច់ដុំខ្លាំង ហើយ ឈឺបំពង់កផងដែរ។ លោកត្រូវបានគ្រូពេទ្យជំនាញប្រាប់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១សប្តាហ៍ ដើម្បីតាមដានពីអាការៈរោគបន្តទៀត៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់