• 2022-06-29 02:45:05
  • ព័ត៌មាន

ខ្លាចតែពូទីនខឹងទេ! តួគី បើកផ្លូវគាំទ្រប្រទេស ២នៅជាប់ព្រំដែនជាមួយរុស្សី ចូលជាសមាជិកអង្គការណាតូ!

  • 2022-06-29 02:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសតួគី បានគាំទ្រ ប្រទេសហ្វាំងឡង់ និង ស៊ុយអ៊ែត ចូលជាសមាជិកអង្គការណាតូ។ នេះបើយោងតាមការចុះផ្សាយរបសសារព័ត៍មាន BBC នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

ស៊ុយអែត និងហ្វាំងឡង់ មិនអាចចូលរួមជាមួយណាតូ ដោយគ្មានការគាំទ្រពី តួគីទេ។ រុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការចំពោះប្រទេសទាំង២នេះ ដែលចង់ចូលរួម និងបានប្រើប្រាស់ការពង្រីកសម្ព័ន្ធភាពយោធាការពាររបស់បស្ចិមប្រទេសជាលេសសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ហ្វាំងឡង់ និងស៊ុយអែត ចង់ចូលជាសមាជិកអង្គការណាតូ ដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ការ​ឈ្លាន​ពាន​នោះ​មាន​គោល​បំណង​រុញ​ណាតូ​ឱ្យ​ឆ្ងាយ​ពី​ព្រំដែន​រុស្ស៊ី។ ផ្ទុយ​ទៅ​វិញ ស្ថានការណ៍កាន់តែតានតឹងទៅៗ ខុសពីអ្វីដែលក្រុងមូស្គូ បានរំពឹងទុក៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់