/December-047833vv/December-04783378899/62bc07c3caea2_1656489900_medium.jpg)
- 2022-06-29 08:16:30
- ព័ត៌មាន
រុស្ស៊ីប្រកែកឡើងក្រហមមុខ! ថាមិនបានផ្លោងមីស៊ីលដាក់មនុស្ស ១០០០នាក់ ក្នុងផ្សារទំនើបរបស់អ៊ុយក្រែនទេ
- 2022-06-29 08:16:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីប្រកែកឡើងក្រហមមុខ! ថាមិនបានផ្លោងមីស៊ីលដាក់មនុស្ស ១០០០នាក់ ក្នុងផ្សារទំនើបរបស់អ៊ុយក្រែនទេ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីការពារជាតិ រុស្ស៉ីបានធ្វើការទាត់ចោលទាំងស្រុងលើការចោទប្រកាន់ថា កងកម្លាំងរុស្ស៊ីបាញ់ផ្លោងគ្រាប់មីស៊ីលទៅលើ ហាងលក់ទំនិញមួយកន្លែង នៅក្នុងទីក្រុង Kremenchuk ស្លាប់អស់មនុស្ស ១៨នាក់ កាលពីថ្ងៃចន្ទកន្លងទៅ ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានReuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
បើតាម លោកប្រធានាធិបតី Volodymyr Zelenskyy បានឲ្យដឹងថា មានមនុស្សប្រមាណ ១០០០នាក់ កំពុងស្ថិតនៅក្នុងហាងលក់ទំនិញនោះ កំឡុងពេលដែលរុស្សី វាយប្រហារដោយគ្រាប់មីស៊ីល ខណ:ស្លាប់អស់មនុស្ស ១៨នាក់ រងរបួសធ្ងន់ស្រាលរហូតទៅដល់៥៩នាក់ឯណោះមកទល់ពេលនេះ ហើយគេជឿថានៅមានមនុស្សជាច្រើនទៀតបានកំពុងបាត់ខ្លួន ផងដែរ ។
ជុំវិញការបញ្ហានេះ រុស្ស៊ី បានធ្វើការច្រានចោលទាំងស្រុង ហើយចាត់ទុកថាជាការចោទប្រកាន់គ្មាន ភ័ស្តតាងជាមូលដ្ឋានច្បាស់លាស់ ។
សូមជម្រាបថា ក្រោយហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ក្រុមប្រទេសអ្នកមាន G7 បានថ្កោលទោសចំពោះការវាយប្រហារ ខណ:រុស្ស៊ីនៅតែបដិសេធ ចំពោះរឿងនេះ។