- 2022-07-01 08:29:32
- ព័ត៌មាន
ត្រូវដឹង បើតាមអ្នកជំនាញ កាលណាសុខភាពមាត់ធ្មេញមិនល្អ នាំកើតរឿងច្រើនណាស់
- 2022-07-01 08:29:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវដឹង បើតាមអ្នកជំនាញ កាលណាសុខភាពមាត់ធ្មេញមិនល្អ នាំកើតរឿងច្រើនណាស់
ចន្លោះមិនឃើញ
ត្បិតថា មនុស្សបច្ចុប្បន្នផ្ដើមមានការគិតពីបញ្ហាសុខភាព ប៉ុន្តែសុខភាពមាត់ធ្មេញគឺបញ្ហាចម្បងមួយដែលត្រូវគិតគូរជាអាទិភាព ព្រោះថា ប្រសិនបើអ្នកណាម្នាក់មានសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យកើតបញ្ហាច្រើនណាស់។
ព័ត៌មាននេះ ទទួលបានក្រោយថ្នាក់ដឹកនាំក្រុមហ៊ុន Sabay នាំបុគ្គលិកទៅសំអាតធ្មេញថ្មីទៀតនៅ Smile Dental Clinic ដែលមានទីតាំងនៅក្រោយព្រះបរមរាជវាំង។ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Co, Ltd. ដែលបានដឹកនាំបុគ្គលិកជាច្រើនទៅទទួលសេវាសំអាតធ្មេញ បានពន្យល់ថា ធ្វើបែបនេះដើម្បីឲ្យបុគ្គលិកមានសុខភាពល្អ ក្នុងនោះត្រូវផ្ដើមសុវត្ថិភាពមាត់ធ្មេញ។
“សម្រាប់មនុស្សយើងសុខភាព គឺសំខាន់ណាស់ ហើយសុខភាពចាប់ផ្ដើមពីរឿងច្រើនយ៉ាង ពីការហូបចុក ការរស់នៅ ការរក្សាខ្លួនដោយការហាត់ប្រាណ ហើយក្នុងនោះ អ្វីដែលយើងអាចធ្វើបាន សំខាន់ជាងគេ គឺសុខភាពមាត់ធ្មេញនេះឯង!”។
លោក ជី សិលា ប្រាប់ថា តាមពិត លោកក៏ជាមនុស្សម្នាក់ដែលមានសុខភាពមាត់ធ្មេញមិនសូវល្អម្នាក់ បែបនេះហើយ ទើបលោករកឃើញពីភាពសំខាន់នៃបញ្ហាសុខភាពមាត់។ ចុងក្រោយទើបបានផ្ដួចផ្ដើមគំនិតឲ្យបុគ្គលិករបស់ Sabay មានឱកាសចូលមកទទួលសេវាសំអាតធ្មេញ និងទទួលព័ត៌មានបន្ថែមទៀតពីសុខភាពមាត់ធ្មេញ។ លោកថា នឹងរៀបឲ្យមានសកម្មភាពដូចគ្នាជាហូរហែទៀតនាពេលខាងមុខ។
ថ្លែងក្នុងឱកាសទៅទទួលសេវាសម្អាតធ្មេញនៅគ្លីនិកខាងលើ លោក ម៉ាក រតនៈ បុគ្គលិកអភិវឌ្ឍកម្មវិធី បានប្រាប់ថា នេះជាលើកទី១ដែលរូបគេបានមកទទួលយកសេវាសម្អាតធ្មេញ ដែលកន្លងមកលោកធ្លាប់តែសម្អាតដោយខ្លួនឯងតាមទម្លាប់ដូចបងប្អូនប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែតាមរយៈការមកជួបជាមួយគ្រូពេទ្យជំនាញ រូបគេបានទទួលចំណេះដឹងបន្ថែមអំពីសុខភាពមាត់ធ្មេញ ដែលវាជាចំណុចចាប់ផ្ដើមនាំឲ្យកើតជំងឺក្នុងរាងកាយជាច្រើន។
រតនៈ "ពេលបានស្ដាប់គ្រូពេទ្យ គាត់ពន្យល់ថា សុខភាពមាត់ធ្មេញ អាចនាំឲ្យកើតជំងឺធ្ងន់ធ្ងរជាច្រើន ខ្ញុំរាងភ្ញាក់ផ្អើល...អីចឹងហើយខ្ញុំរកឱកាសសម្អាតធ្មេញជាមួយគ្រូពេទ្យជំនាញទៀត"។
កញ្ញា វ៉ាត ឯមវីតា បុគ្គលិកផ្នែកលក់ម្នាក់ទៀតរបស់ Sabay ប្រាប់ដែរ កញ្ញា មានការយល់ដឹងខ្លះៗអំពីសុខភាពមាត់ធ្មេញ។ ដូច្នេះហើយ ក្រៅពីការសម្អាតដោយខ្លួនឯង កញ្ញា ក៏បានទៅទទួលយកសេវាសម្អាតធ្មេញជារឿយ។ ប៉ុន្តែនៅថ្ងៃនេះ កញ្ញា បានទទួលចំណេះដឹងបន្ថែមទៀតពីគ្រូពេទ្យជំនាញ។ ដូច្នេះនាងនឹងរឹតតែយកចិត្តទុកដាក់បន្តទៀតចំពោះសុខភាពមាត់ធ្មេញ ព្រោះថា មានជំងឺក្នុងរាងកាយជាច្រើន កើតចេញពីមាត់ធ្មេញនេះឯង។
តាមលោក សោម វិចិត្រ ទន្តបណ្ឌិតនៃគ្លីនិក ស្មាល(Smile Dentis Clinic) បានបញ្ជាក់ថា ធ្មេញជាកន្លែងពួនជ្រកនៃបាក់តេរីមួយចំនួន ក្នុងនោះចំពោះអ្នកដែលមានធ្មេញដែលដុះមិនរបៀបរៀបរយ រឹតមានហានិភ័យខ្ពស់ជាងទៅទៀត។ លោកបានបញ្ជាក់ថា ធ្មេញដែលដុះមិនត្រង់ជួរ វាងាយនឹងដក់ជាប់នូវកាកសំណល់អាហារ និងការកកើតកំណកកំបោរ ហើយវាក៏ជាកន្លែងដ៏ល្អសម្រាប់ពួនជ្រករបស់បាក់តេរី។ ដូច្នេះទាំងអ្នកមានធ្មេញល្អ និងមិនល្អតោងមានការសម្អាតឲ្យស្អាត និងដិតដល់។
និយាយពីការសម្អាតមាន២លក្ខខណ្ឌ ទី១សម្អាតនៅផ្ទះដោយខ្លួនឯង ដោយការដុះធ្មេញក្រោយទទួលទានអាហារ និងទី២ គឺសម្អាតជាមួយគ្រូពេទ្យជំនាញ។ លោកថា មានតែគ្រូពេទ្យជំនាញទេ ទើបដឹងថា ធ្មេញរបស់យើងស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរឬអត់ ក្នុងនោះបញ្ហាតូច១ក្នុងមាត់របស់យើង អាចកើតជារឿងធំសម្រាប់សុខភាពបាន។
“សូម្បីធ្មេញ ដុះខុសងុំា តែបន្តិច វាអាចកើតជំងឺប្រកាំងឈឺក្បាលអត់បាត់ និងជំងឺធំៗផ្សេងទៀតដែលខ្ញុំនិយាយមិនអស់!”។ តាមទន្តពេទ្យ សោម វិចិត្រ ជំងឺធំៗដែលកើតចេញពីជំងឺមាត់ធ្មេញដូចជា រលាកអញ្ចាញធ្មេញ មាន៖ ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម រលាកសួត និងមហារីកមាត់ធ្មេញជាដើម៕