- 2022-07-04 02:14:33
- ព័ត៌មាន
ឃើញអាវុធសត្រូវ ទំនើបៗ ទាហានអ៊ុយក្រែននាំគ្នាដកទ័ពចេញ ទុកទីក្រុងមួយឱ្យរុស្សីកាន់កាប់!
- 2022-07-04 02:14:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញអាវុធសត្រូវ ទំនើបៗ ទាហានអ៊ុយក្រែននាំគ្នាដកទ័ពចេញ ទុកទីក្រុងមួយឱ្យរុស្សីកាន់កាប់!
ចន្លោះមិនឃើញ
យោធាអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុង Lysychanskបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់កងកម្លាំងរុស្ស៊ី ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២។
មេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយថា "បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុងសមរភូមិតំបន់ Lysychansk កងកម្លាំងការពាររបស់អ៊ុយក្រែនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីតាំង"។ មុននេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមកាន់កាប់ Lysychansk និងបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ។
ខាងភាគីអ៊ុយក្រែនបានអះអាងថា ដើម្បីការពារជីវិតរបស់ទាហានអ៊ុយក្រែន ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីដកទ័ពចេញ ដោយហេតុថាខាង រុស្ស៊ីមានអាវុធទំនើបៗដូចជា កាំភ្លើងធំ យន្តហោះចម្បាំង កម្លាំងទាហាន និងកម្លាំងផ្សេងទៀតផងដែរ៕