• 2022-07-04 02:54:20
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ ប្រតិកម្មបែបនេះ ក្រោយពីមីយ៉ាន់ម៉ា បានបើកយន្តហោះរំលោភចូលដែនអាកាសរបស់ខ្លួន

  • 2022-07-04 02:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា បានហោះចូលដែនអាកាសរបស់ថៃ ដោយបង្កឱ្យមានការប្រតិកម្មភ្លាមៗពីកងទ័ពអាកាសរបស់ក្រុងបាងកក។

តាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថាមានការខ្វែងគំនិតគ្នារវាងមន្រ្តីរបស់ថៃ ដោយលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចារ អះអាងថា យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា ហោះចូលដែនអាកាសថៃ គឺមិនចោទជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។

ទោះបីជាបានអះអាងបែបនេះក្តី ភ្លាមៗកងទ័ពអាកាសថៃ បានយកយន្តហោះចម្បាំងទំនើប F-16 បើកបណ្តេញយន្តហោះរបស់មីយ៉ាន់ម៉ាផងដែរ។ យ៉ាងណាមិញ ក្រោយកើតមានហេតុការណ៍នេះ របបសឹកមីយ៉ាន់ម៉ា បានចេញមុខសុំទោសទៅកាន់ថៃចំពោះកំហុសឆ្គងរបស់ខ្លួន៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី