• 2022-07-04 04:21:13
  • ព័ត៌មាន

បងប្អូនខ្មែរសរសើរមិនដាច់ពីមាត់! ក្រោយឃើញឯកឧត្តម គួច ចំរើន ឡើងទៅដាក់ព្រះនេត្ររូបសំណាកកម្ពស់ជាង១៤ម៉ែត្រ

  • 2022-07-04 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ កំពុងតែទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ក្រោយឃើញសកម្មភាពរបស់ឯកឯកឧត្តម បានឡើងទៅពិនិត្យ និងដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ដោយខ្លួនឯងផ្ទាល់ កម្ពស់រហូតទៅដល់១៤ម៉ែត្រ។

ដើម្បីពិនិត្យឱ្យច្បាស់ និងជាក់លាក់ប្រាកដថាគ្រប់យ៉ាងនឹងដំណើរការបានដោយរលូន ពិសេសពន្លឿនការដំឡើងរូបសំណាក ព្រះស្កន្ទគង់លើក្ងោក ឲ្យបញ្ចប់ឆាប់ៗនាពេលខាងមុខ ឯកឧត្តម គួច ចំរើន តែងតែមានសកម្មភាពនិងទំនួលខុសត្រូវជានិច្ចចំពោះការងារ ក្នុងនាមជាអភិបាលខេត្តដ៏គម្រូសម្រាប់ប្រជាជន ជាបន្តបន្ទាប់។

សូមជម្រាបថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុធ្វើពីស្ពាន់ទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មានកម្ពស់សរុបប្រមាណ១៤ម៉ែត្រ ក្នុងនោះរូបសំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ កំពុងតែទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។

សមិទ្ធផលថ្មីៗជាច្រើនបានលេចរូបរាងឡើងជាបន្តបន្ទាប់នាទឹកដីខេត្តនាយសមុទ្រ ព្រះសីហនុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ មិនថាសំណង់អគារ ផ្លូវតូច -ធំ សួនច្បារ បន្ទប់ទឹកសាធារណៈ រូបសំណាកធំៗ គឺបានដុះដាលឡើងដូចផ្សិត។ ក្នុងនោះរូបសំណាកព្រះថោង នាងនាគ ដែលទើបនឹងធ្វើពិធីអភិសេក ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀចទេសចរជាតិ-អន្តរជាតិ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់