• 2022-07-07 11:46:06
  • ព័ត៌មាន

ក្រសួង​ពាណិជ្ជកម្ម​បន្ត​ទទួល​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

  • 2022-07-07 11:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​នេះ​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ចេញសេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

នៅ​ក្នុង​ខ្លឹមសារ​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​តែ​បន្ត​ទទួល​​ពាក្យ​​ស្នើ សុំ​លិខិត​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ តាម​នីតិវិធី​ដូច​ខាង​ក្រោម​៖

  • នីតិបុគ្គល​ សាខា​ក្រុមហ៊ុន​បរទេស​ និង​សហ​គ្រាស​ឯក​បុគ្គល​ ដែល​បាន​ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន

  • នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ

  • រូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ៕

ខាង​ក្រោម​នេះ​ជា​សេចក្ដីជូនដំណឹង​ទាំងស្រុងរបស់ក្រសួង​ពាណិជ្ជកម្ម៖

អត្ថបទ៖ សេរី មង្គល

មតិយោបល់