- 2022-07-11 04:57:56
- ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ការរកឃើញអូមីក្រុងបំប្លែងថ្មី ឆ្លងលឿន និងអាចជ្រៀតចូលប្រព័ន្ធភាពសុំាយើងបានទៀត
- 2022-07-11 04:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ការរកឃើញអូមីក្រុងបំប្លែងថ្មី ឆ្លងលឿន និងអាចជ្រៀតចូលប្រព័ន្ធភាពសុំាយើងបានទៀត
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញវត្តមាន អូមីក្រុងបំប្លែងថ្មី BA4 និងBA5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា។
ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា រហូតមកទល់ពេលនេះ កម្ពុជាមានការរកឃើញករណីឆ្លងកូវីដថ្មី ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃនេះ កម្ពុជាក៏បានរកឃើញវត្តមាន អូមីក្រុងបំប្លែងថ្មី BA4 និងBA5 ផងដែរ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា អូមីក្រុងបំប្លែងថ្មីនេះ តាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត គឺមានលទ្ធភាពឆ្លងលឿន។ លោកជំទាវ បញ្ជាក់ដែរថា ការឆ្លងអូមីក្រុងប្រភេទថ្មីនេះ ធ្វើឱ្យអ្នកជំងឺ ឈានទៅភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានវ៉ាក់សាំងការពារខ្លួន និងមិនអនុវត្តតាមនិតិវិធីព្យាបាល ព្រមទាំងការការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រោមហេតុផលទាំងនេះ ទើបទាមទារឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញក្នុងគម្លាត រយៈពេល ៣ខែ។
ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA4 និងBA5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា។
លោកជំទាវនៅតែបញ្ជាក់ដដែលថា កូវីដ-១៩ មិនទៅណាឆ្ងាយនោះទេ គឺទាមទារការការពារខ្លួន និងជាពិសេសគឺទៅទទួលយកការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានត្រឹមត្រូវតាមកាលកំណត់។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នេះ ក្រសួងសុខាភិបាល គឺនៅតែបន្តចាក់វ៉ាក់សាំងដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋគ្រប់រូប ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នការចាក់វ៉ាក់សាំងដូសជំរុញទី ៣ សម្រេចបានប្រមាន ៩ លាន ៥សែននាក់។ ហើយកម្ពុជា ក៏បានឈានដល់ការចាក់វ៉ាក់សាំងដូសជំរុញទី៥ ផងដែ៕ ប្រភព៖ BTV News