- 2022-07-12 03:44:28
- ព័ត៌មាន
ក្រសួងប្រកាសហាមឃាត់ មិនឲ្យរថយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវល្បឿនលឿន ក្រោយជួបគ្រោះថ្នាក់ផ្ទួនៗ
- 2022-07-12 03:44:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រកាសហាមឃាត់ មិនឲ្យរថយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវល្បឿនលឿន ក្រោយជួបគ្រោះថ្នាក់ផ្ទួនៗ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសហាមឃាត់ មិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយសារតែកំពុងតែដំណើរសាងសង់មិនទាន់បញ្ចប់ទាំងស្រុងនោះទេជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។
បើយោងទៅសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើន ឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។
ដូច្នេះហើយ ដើម្បីជៀសវាងការរំខានដល់ដំណើរការ សាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាត ចាប់ពីពេលជូនដំណឹងនេះតទៅ។