- 2022-07-15 09:25:18
- ព័ត៌មាន
គេមានមិនមែនចៃដន្យទេ នេះជាមេរៀនក្បួនរកស៊ីឲ្យជោគជ័យរបស់ ទី្រ ដាណា
- 2022-07-15 09:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេមានមិនមែនចៃដន្យទេ នេះជាមេរៀនក្បួនរកស៊ីឲ្យជោគជ័យរបស់ ទី្រ ដាណា
ចន្លោះមិនឃើញ
ជំទាវឧកញ៉ា ទ្រី ដាណា បច្ចុប្បន្ន ត្រូវបានគេស្គាល់ច្បាស់ថាជាអ្នករកស៊ីធំមួយរូបក្នុងវិស័យពាណិជ្ជកម្មអនឡាញ និងជួញដូរមាសពេជ្រ។ ប៉ុន្តែនៅមុននេះ ប៉ុន្មានឆ្នាំ ទី្រ ដាណា ដែលជាកូនទី៣ក្នុងចំណោមបងប្អូន ៥នាក់ គ្រាន់ជាអ្នកលក់ខោអាវជជុះក្រោមឆ័ត្រយ៉ាងសាមញ្ញប៉ុណ្ណោះ ក្រោយធ្លាក់ខ្លួនជាកូនកំព្រា បន្ទាប់ពីម្ដាយឪពុកស្លាប់ចោលអស់ ។
ជីវិតផ្លាស់ប្ដូរមិនគួរឲ្យជឿនេះ ជារឿងចៃដន្យពិតមែនទេ? មកស្ដាប់ការចែករំលែករបស់ស្ត្រីជំនួញធំរូបនេះ ដែលបានចែករំលែកក្នុងថ្ងៃបើកសម្ពោធផលិតផលថ្មីរបស់ខ្លួនក្រោមវត្តមានបណ្ដាញលក់របស់ខ្លួនរាប់ពាន់នាក់។ នៅក្នុងឱកាសនោះ ឧកញ៉ា ទ្រី ដាណា បានចែករំលែកនូវគន្លឹះមួយចំនួនដែលនាំឲ្យខ្លួន អាចមកឈរនៅទីដ៏ខ្ពស់នាពេលបច្ចុប្បន្ន។
ជំទាវឧកញ៉ា ថ្លែងថា៖ “សម្រាប់ខ្ញុំចំពោះភាពជោគជ័យ ខ្ញុំមិនទាន់ហា៊នទទួលទេ ពីព្រោះអី វាគ្រាន់ជាចំណុចតិចតួចប៉ុណ្ណោះ គ្រាន់តែខ្ញុំមានសារចែករំលែកមួយទៅបងប្អូនអ្នកទើបចាប់ផ្ដើមថ្មី ឬអ្នកកំពុងរកស៊ី…”។
ស្ត្រីជំនួញធំដុំរូបនេះ បានចែករំលែកគន្លឹះក្នុងការរកស៊ីដូចខាងក្រោម៖
១.ត្រូវមានក្ដីស្រមៃ ដាក់គោលដៅឲ្យច្បាស់ និងតាំងចិត្តសម្រេចឲ្យបាន ក្នុងនោះដាច់ខាតកុំធ្វើរឿងច្របូកច្របល់ ម្ដងធ្វើនេះ ម្ដងធ្វើនោះ។
២.ធ្វើឲ្យច្បាស់លាស់ ម៉ត់ចត់ និងមានទំនួលខុសត្រូវខ្ពស់
៣.ស្មោះត្រង់ជាមួយអតិថិជន និងដៃគូ
៤.កុំបាក់ទឹកចិត្ត មិនថាមានរឿងអ្វី កុំបាក់ទឹកចិត្ត និងចុះចាញ់ចំពោះរឿងអត់បានការនានា ពិសេសរឿងកើតនៅលើបណ្ដាញសង្គម។ "អ្នកខ្លះឃើញគេខមិន អីចេះអីចុះ គេងពិបាកចិត្ត...សម្រាប់ខ្ញុំអត់ទេ អ្នកណាខមិនអីខមិនទៅ អត់ខ្វល់!”។
៥.ជឿជាក់លើខ្លួនឯង និងជឿលើគោដៅរបស់ខ្លួន ហើយប្រឹងដើរទៅរកដោយមិនវៀចវេរតាមកម្លាំងអូសទាញពីខាងក្រៅ។ "សម្រាប់ខ្ញុំ ខ្ញុំអត់ដែលខ្វល់នឹងអ្នកដែលមករាំងផ្លូវយើងទេ...ត្រូវចាំថា ធ្វើអ្វីក៏ដោយ មិនខ្វះទេអ្នកមករាំងផ្លូវ ឬទាញយើងចេញពីផ្លូវរបស់យើង ប៉ុន្តែកុំខ្វល់"។
៦.ត្រូវធ្វើរឿងថ្មី សកម្មភាពថ្មីឲ្យបានច្រើន ឬរាល់ថ្ងៃ៕