• ច័ន្ទ, 18 កក្កដា 2022 02:18
  • ព័ត៌មាន

អបអរសាទរ! ក្រុងសៀមរាបជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ជាទីក្រុងល្អឯកនៅទ្វីបអាស៊ី វ៉ាដាច់ទីក្រុងអស់ជាច្រើន

  • ច័ន្ទ, 18 កក្កដា 2022 02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងសៀមរាបប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ថាជាទីក្រុងដែលល្អដាច់គេនៅអាស៊ី។ នេះបើយោងទៅតាមគេហទំព័រ ទេសចរណ៍ដ៏ល្បីរបស់ពិភពលោកTravel and Leisure ។

ចំណាត់ល្អឯកសម្រាប់ទីក្រុងដែល្អបំផុតនេះ គឺយោងទៅតាមការវាយតម្លៃរបស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក តាមរយ:សេវាកម្មកញ្ចប់ទេចរណ៍ សណ្ឋាគារ ស្បា ម្ហូបអាហារ តម្លៃទំនិញ ទីកន្លែងកម្សាន្ត ស្នាមញញឺមភាពរួសរាយរាក់ទាក់ សីលធម៌ វប្បធម៌និងទំនៀមទម្លាប់រស់នៅជាដើម។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះទីក្រុងល្អបំផុតទាំង ១៥ ក្នុងទ្វីបអាស៊ីនៅឆ្នាំ២០២២៖

១. ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី

២. ទីក្រុង Chiang Mai ប្រទេសថៃ

៣. ទីក្រុង Jaipur ប្រទេសឥណ្ឌា

៤. ទីក្រុង Osaka ប្រទេសជប៉ុន

៥. ទីក្រុង Udaipur ប្រទេសឥណ្ឌា

៦. ទីក្រុង Tokyo ប្រទេសជប៉ុន

៧. ទីក្រុង Kyoto ប្រទេសជប៉ុន

៨. ទីក្រុង Siem Reap ប្រទេសកម្ពុជា

៩. ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង

១០. ទីក្រុង Hoi An ប្រទេសវៀតណាម

១១. ទីក្រុង Bangkok ប្រទេសថៃ

១២. ទីក្រុង Luang Prabang ប្រទេសឡាវ

១៣. ទីក្រុង Taipei ប្រទេសតៃវ៉ាន់

១៤. ទីក្រុង Mumbai ប្រទេសឥណ្ឌា

១៥. ទីក្រុង Singapore ប្រទេសសិង្ហបុរី៕

ប្រភព៖ Travel and Leisure ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី