- 2022-07-19 03:00:30
- ព័ត៌មាន
ច្បាស់ហើយ! បាត់ផ្លាកលេខអាចធ្វើថ្មីវិញបាន ដោយភ្ជាប់មកនូវឯកសារទាំងនេះ
- 2022-07-19 03:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! បាត់ផ្លាកលេខអាចធ្វើថ្មីវិញបាន ដោយភ្ជាប់មកនូវឯកសារទាំងនេះ
ចន្លោះមិនឃើញ
នៅមុននេះក្រសួងសាធារណការ និងដឹកជញ្ជូនកាលបានធ្វើការបកស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរទាក់ទងទៅនឹងការបាត់ផ្លាកលេខរថយន្ត ថាតើអាចស្នើសុំថ្មីបានទេ និងតម្រូវមានឯកសារអ្វីខ្លះ?
ក្រសួងបានបញ្ជាក់ថា ការបាត់ផ្លាកលេខរថយន្ត បងប្អូនប្រជាពលរដ្ឋគឺអាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា)
ឯកសារតម្រូវរួមមានដូចខាងក្រោម៖
អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
ពាក្យបណ្តឹងមានបញ្ជាក់ពី៖
ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង)
អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)
វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
ជាចុងក្រោយសម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275