- 2022-07-22 13:31:47
- ព័ត៌មាន
ក្រសួងបន្តចេញ វីដេអូអប់រំ ស្ដីពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
- 2022-07-22 13:31:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបន្តចេញ វីដេអូអប់រំ ស្ដីពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានបន្តចេញ វីដេអូអប់រំ ស្ដីពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្ពុជាបានរកឃើញករណីវីជ្ជមានកូវីដ-១៩ ចំនួនតិចតួចបំផុតដោយនៅក្នុងថ្ងៃនេះ បានរកឃើញអ្នកឆ្លងថ្មីចំនួន ១៣នាក់។ ប៉ុន្តែទោះជាចំនួននៃការរកឃើញតិចតួចបំផុតក្ដីប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជានៅបន្តឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅបន្តអនុវត្តវិធានការណ៍សុខាភិបាល ៣កុំ ៣ការពារ និងជាពិសេសគឺមកទទួលយកវាក់សាំងបង្ការជំងឺកូវីដ-១៩នេះដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និងទី៥ ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលជំងឺនេះក្នុងសហគមន៍ឲ្យបានល្អបំផុត៕
ខាងក្រោមនេះជា វីដេអូអប់រំ ស្ដីពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៖