- 2022-07-27 02:46:39
- ព័ត៌មាន
តោះលួចខ្ជិលមួយភ្លែត! ទៅដើរលេងភូមិឋានរបស់បងប្អូនលើកោះស្ដេច កោះដ៏ស្អាតមួយរបស់កម្ពុជា
- 2022-07-27 02:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះលួចខ្ជិលមួយភ្លែត! ទៅដើរលេងភូមិឋានរបស់បងប្អូនលើកោះស្ដេច កោះដ៏ស្អាតមួយរបស់កម្ពុជា
ចន្លោះមិនឃើញ
កោះស្ដេច គឺជាឈ្មោះកោះដ៏ស្រស់ស្អាតមួយរបស់កម្ពុជាមានភូមិសាស្ត្រក្នុងទឹកដីខេត្តកោះកុង។ ទីនេះ គឺជាទីតាំងដ៏ទាក់ទាញទេសចរណ៍មួយរបស់ខេត្ត ក៏ដូចជារបស់កម្ពុជា ដែលអាចខាបទាញទេសចរណ៍ចម្រុះជាតិសាសន៍ បង្កើតជាចំណូលចាក់ចូលសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ។
កោះស្ដេច គឺជាកោះទី ៤ ដែលក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ បានទៅដល់ ហើយពួកគេបានផ្ដិតយកទិដ្ឋភាព ដ៏ស្រស់ស្អាតជាច្រើនទីតាំង រួមជីវភាពរបស់ប្រជាពលរដ្ឋនៅលើកោះផង។ តាមរបាយការណ៍ កោះស្ដេច មានប្រជាជនចម្រុះ ដូចជាខ្មែរ ថៃ ចិន និងវៀតណាម ស្មើនឹង ៥៧៤គ្រួសារ និងមានចំនួនសរុប ២៣៩៨នាក់។
ពួកគេបានរស់ផ្ដុំគ្នាបង្កើតជាសហគមន៍មួយនៅកោះនេះ។ សម្រាប់អ្នកដែលបានធ្លាប់បានទៅកម្សាន្តនៅកោះស្ដេច អាចស្រមៃបានខ្លះៗ អំពីការរស់នៅ និងទិដ្ឋភាពដ៏មនោរម្យក្នុងភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក អ្នកមិនធ្លាប់បានទៅ ប្រាកដជាស្រមៃមិនដល់ ពីទិដ្ឋភាពនោះ ហើយជាការលើកទឹកចិត្ត...គួរកេណ្ឌគ្នាដាក់មួយទ្រីប ទៅកោះដ៏មនោរម្យនេះទៅ!
តែឥឡូវ អាចទស្សនាត្រួសៗបណ្ដើរ ជាមួយក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ទាំងអស់គ្នា…!