• 2022-07-28 03:20:29
  • ព័ត៌មាន

នៅប្រទេសបារាំង មានស្ដូបប្រវត្តិសាស្ត្រមួយ ដែលសង់ដោយយកលំនាំតាមសិល្បៈស្ថាបត្យកម្មខ្មែរ

  • 2022-07-28 03:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលដឹងស្រាប់ហើយថា ប្រទេសកម្ពុជា និងប្រទេសបារាំងមានប្រវត្តិសាស្ត្ររួមគ្នាជិត ១សតវត្ស ឬ៩០ឆ្នាំ ពោលគឺចាប់តាំងពីពេលដែលបារាំងចូលមកធ្វើអាណាព្យាបាលកម្ពុជា នៅឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣។

ការមកដល់របស់បារាំងគឺមានទាំងចំណុចល្អ និងអវិជ្ជមាន ប៉ុន្តែអ្វីដែលគេចងចាំមិនភ្លេចនោះគឺបារាំងបានជួយកម្ពុជាច្រើនណាស់ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រដូចជា ការចងក្រងនូវប្រវត្តិសាស្ត្រខ្មែរ កិច្ចការស្រាវជ្រាវ អភិរក្ស ជួសជុលប្រាង្គប្រាសាទ និងផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក -ល-។

បន្ថែមពីនោះ នៅប្រទេសបារាំង​ឯណោះវិញ មានស្តូបប្រវត្តិសាស្ត្រមួយដែលបារាំងសង់យកលំនាំស្ថាបត្យកម្មខ្មែរ​ មានរាងជាប្រាង្គកំពូលប្រាសាទមាន ៣ថ្នាក់ លម្អដោយចម្លាក់នាគនៅសង្ខាង និងមានរូបព្រះពុទ្ធត្រាស់ដឹងនៅលើហោជាង។ នៅផ្នែកខាងក្រោមគឺមានសរសេរអក្សរបារាំងដែលមានន័យថា៖

"ខ្ញុំសុខចិត្ត រស់ដោយក្រីក្រ និងគ្មានតំណែង ប្រសើរជាងធ្វើជាអ្នកបម្រើឲ្យជនបរទេស" សំណេរនេះគឺដកស្រង់ទៅតាមសម្ដីរបស់លោក Ernest Doudart de Lagrée ជាឥស្សរជនជាន់ខ្ពស់ជនជាតិបារាំងមួយរូបដែលធ្លាប់កាន់តំណែងជា មេដឹកនាំនៃបេសកកម្មមេគង្គរបស់បារាំង នៅឥណ្ឌូចិន៕

អត្ថបទ៖ សៀនហួរ

មតិយោបល់