• 2022-08-04 04:24:40
  • ព័ត៌មាន

ឡូយ! នំអន្សមជ្រូកខ្មែរ ខេត្តស្ទឹងត្រែង ត្រៀម​ដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ

  • 2022-08-04 04:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកស្ថិត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ត្រៀម​នឹង​ដាក់​បញ្ចូល​ជា​ភូមិ​មួយ​ផលិតផល​មួយ ក្រោយគណៈកម្មការថ្នាក់ខេត្ត បាន​ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា ថ្មីៗ។

លោក ស្រីង៉ែត សុភា អ្នកប្រកបរបរវេចនំអន្សមជ្រូកឆ្ងាញ់ នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែងបានរៀបរាប់​ឲ្យ​ដឹង​ថា មុខរបរនេះលោកស្រី បាន​បង្កើតឡើងរយ:ពេលជិត៥ឆ្នាំមកហើយ។ ក្រោយ​ពី​មាន​ការ​ទទួល​ស្គាល់​នូវ​រសជាតិ បច្ចុប្បន្ន នំ​អន្សម​ជ្រូក​របស់​អ្នក​ស្រី មានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា​ហើយ។

តាម​អ្នក​ស្រី នំ​ប្រពៃណីខ្មែរ​មួយ​នេះ នឹងត្រូវផលិតប្រចាំជា និង​រៀងរហូត ដើម្បីអភិរក្សស្នាដៃមរតកដូនតាផង និងបានបង្ហាត់បង្រៀនយុវជនយុវនារីជំនាន់ក្រោយឱ្យចេះផលិត ប្រយោជន៍​ឲ្យ​ពួក​គេមានមុខរបរអាច​រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងភូមិដោយមិនបាច់ធ្វើចំណាក ស្រុកទៅលក់កម្លាំងពលកម្ម។ តាម​លោកស្រីសាន ឆវី អ្នកបច្ចេកទេសវេចនំអន្សមបានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់នំច្រើនប្រភេទដូចជានំបត់ នំគម នំអន្សមចេក និងនំអន្សមជ្រូក ផលិតឡើងមានភាពច្នៃប្រឌិតខុសៗគ្នា ដើម្បីទាក់ទាញអតិថិជន។

និយាយ​អំពី នំអន្សមជ្រូកឆ្ងាញ់នេះ ត្រួវ​បាន​ផលិតឡើងមានគ្រឿងផ្សំច្រើន ដើម្បីច្នៃប្រឌិតឱ្យមានរសជាតិឆ្ងាញ់ ដូចជាអង្ករបញ្ចូលក្លិនស្លឹកតយ សាច់ជ្រូកដាក់គ្រឿង ម្រេច ខ្ទឹម ស្ករ ប៊ីចេង លាយស្នូលពងទាធ្វើជាស្នូលបន្ថែម ដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ អតិថិជនចូលចិត្តបរិភោគ។

ថ្មី​ៗ​នេះ លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែល​បាន​ដឹកនាំ​ក្រុម​ការងារ ចុះរៀបចំនីតិវិធីកំណត់យកនំអន្សមជ្រូកខ្មែរ ធ្វើជាភូមិមួយមានផលិតផលមួយ នៅភូមិព្រែក ក្រុង សង្កាត់ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋដែល​បង្កើតបានមុខរបរសមស្រប និង​មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្ងាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តនឹង​ចុះ​វាយ​តម្លៃ ពីលក្ខណៈសម្បត្តិ ដូចជាទីតាំង រយៈពេលផលិត បរិមាណ គុណភាព សោភ័ណ​ភាព និងការផ្សព្វ​ផ្សាយ​ផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណៈ​កម្មការចង់បាន ។

ជុំិវញ​ករណី​នេះ អ្នក​ស្រី ង៉ែត សុភា ថ្លែង​ថា លោកស្រី​សាទរជាមួយក្រុមការងារដែល មានបំណងល្អបង្កើតភូមិមួយមានផលិតផលមួយហើយនៅចុងឆ្នាំ២០២២នេះ។ ដូច្នេះ​លោកស្រីនឹងបង្កើតស្តង់លក់មួយប្រចាំនៅក្នុងភូមិតែម្ដងសម្រាប់បម្រើឱ្យអតិថិជននៅក្នុងខេត្ត៕ ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិ

អត្ថបទ៖ ទារិកា

មតិយោបល់