• 2022-08-08 02:48:55
  • ព័ត៌មាន

កូនខ្មែរ២រូបទៀតហើយ! ឈ្នះមេដាយមាស២គ្រឿងជូនកម្ពុជា ពីការប្រឡងគណិតវិទ្យាអូឡាំពិកហុងកុងអន្តរជាតិ២០២២ កម្រិតពិភពលោក

  • 2022-08-08 02:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមោទភាពមួយសម្រាប់កម្ពុជា ថ្មីៗនេះ កុលបុត្រខ្មែរចំនួន២រូបបាន នាំយកមេដាយមាសចំនួនពីរគ្រឿងជូនគ្រួសារ ជាពិសេសនាំមកនូវមោទកភាពក្រៃលែងចំពោះប្រទេសជាតិ តាមរយ:ការប្រឡងគណិតវិទ្យាអូឡាំពិកហុងកុងអន្តរជាតិឆ្នាំ២០២២ (HKIMO) ។

ការប្រកួតប្រឡងគណិតវិទ្យាអូឡាំពិកហុងកុងអន្តរជាតិឆ្នាំ២០២២ (HKIMO) ដែលកម្ពុជាទទួលបានចំនួន២គ្រឿងនោះរួមមាន៖

១. ក្មេងស្រីតូច LIM CHHU IN ជាម្ចាស់មេដាយមាស HKIMO ២០២២ សម្រាប់កម្រិតថ្នាក់មត្តេយ្យ ដែលជាសិស្សកំពុងរៀនថ្នាក់មត្តេយ្យនៃសាលា Golden Bridge International School of Phnom Penh។

២. ប្អូនស្រី កែវ សុគន្ធធារី ម្ចាស់មេដាយមាស HKIMO ២០២២ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទី ខេត្តតាកែវ។

លើសពីនេះ ប្អូនស្រី កែវ សុគន្ធធារី ក៏ជាអតីតជ័យលាភីសិស្សពូកែគណិតមេដាយសំរឹទ្ធទូទាំងប្រទេសថ្នាក់ទី៩ ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ និងជាម្ចាស់មេដាយការប្រឡងគណិតវិទ្យាកម្រិតពិភពលោកជាច្រើន ដូចជា៖ Bebras, WMI, SAMO, AMO, TIMO, LIMOC, PIMSO, SEAMO, MOSC, BBB, AIMO, HKIMO, PhIMO, FISO, Copernicus, ITMC, AMC, Caribou ជាដើម។

មកទល់បច្ចុប្បន្នរូបគេ ទទួលបានមេដាយនៃការប្រឡងគណិតវិទ្យាកម្រិតពិភពលោកដូចខាងក្រោម៖

-មេដាយសំរឹទ្ធ(Bronze Medal)=9

-មេដាយប្រាក់(Silver Medal)=4

-មេដាយមាស(Gold Medal)=18

ប្រភព៖រៀនគណិតវិទ្យា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់