• 2022-08-11 02:31:21
  • ព័ត៌មាន

ស្ងាត់ៗ! មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសជ័យជម្នះលើការរីករាលដាលនៃជំងឺកូវីដ១៩

  • 2022-08-11 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំផ្តាច់ការប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស អំពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេស បន្ទាប់ពីពុំមានការរាយការណ៍ពីការឆ្លងនៃវីរុសនេះ អស់រយ:ពេល២ សប្តាហ៍។

ដូចគ្នានេះដែរ មេដឹកនាំរូបនេះ បានប្រកាសឲ្យលុបចោលនូវវិធានការសុខាភិបាលទប់ស្កាត់ជំងឺកូវីដ១៩ ទាំងអស់ទូទាំងប្រទេសចាប់ពីពេលនេះតទៅ។នេះបើយោងទៅតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរកូរ៉េខាងជើង KCNA។

ប្រទេសកូរ៉េខាងជើងកន្លងមកតែងតែហៅជំងឺ កូវីដ១៩ គឺជាជំងឺគ្រុនក្តៅធម្មតា ខណ:តួលេខប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ជាក់លាក់ក៏មិនត្រូវបានរាយការណ៍ជាផ្លូវការនោះដែរ តែបើតាម KCNA ថាលោក គីម ជុងអ៊ុន បានបញ្ជាក់ អ្នកដែលស្លាប់បាត់បង់ជីវិតចាប់តាំងពីមានការឆ្លងរីករាលដាលខ្លាំងចាប់តាំងពីខែមេសា គឺមានចំនួន៧៤ នាក់តែប៉ុណ្ណោះ។

តែទោះបីជាយ៉ាងណាបើយោងទៅតាម អ្នកជំនាញថា កូរ៉េខាងជើង ជាប្រទេសមួយដែលមាន ប្រព័ន្ធសុខាភិបាលខ្សោយបំផុត កំឡុងពេលប្រជាជនឆ្លងក៏កូវីដ១៩ពួកគេមិនដែលទទួលបាន ការព្យាបាលត្រឹមត្រូវនោះឡើយ រួមទាំងការចាក់វ៉ាក់សាំងបង្ការ។

ប្រភព៖ NDTV ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់