- 2022-08-11 04:06:22
- ព័ត៌មាន
ចិនសាកល្បងដ្រូនប្រយុទ្ធរបស់ខ្លួន អាចប្រើវាយប្រហារទីតាំងដោយមិនប្រើមនុស្ស
- 2022-08-11 04:06:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនសាកល្បងដ្រូនប្រយុទ្ធរបស់ខ្លួន អាចប្រើវាយប្រហារទីតាំងដោយមិនប្រើមនុស្ស
ចន្លោះមិនឃើញ
ចិនបានសាកល្បងបាញ់ហ្វូងដ្រូនប្រយុទ្ធប្រភេទថ្មីរបស់ខ្លួន នៅក្នុងសមយុទ្ធយោធាមួយដោយមិនចាំបាច់ប្រើកងទ័ពនៅក្នុងការវាយប្រហារទីតាំងណាមួយ។
នៅក្នុងវីដេអូ គេឃើញដ្រូនរាប់សិបកំពុងហោះដូចរុយពេញមេឃ ដោយដ្រូន CH-901 នីមួយៗមានបណ្តោយ ១,២ម៉ែត្រ មានទម្ងន់ ៩គីឡូក្រាម អាចហោះបានដល់ល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងនៅលើមេឃបាន ២ម៉ោង។
ក្នុងស្ថានភាពប្រយុទ្ធ ដ្រូនទាំងនេះអាចមានលទ្ធភាពសំកាំងរង់ចាំនៅសមរភូមិរហូតដល់គោលដៅបង្ហាញខ្លួន បន្ទាប់មកវានឹងចាប់ផ្តើមបាញ់ប្រហារតែម្តង។ ក្នុងនោះដ្រូន CH-901 ត្រូវបានបាញ់ចេញតាមវិធីផ្សេងគ្នាដូចជាពីរថយន្តយោធា និងឧទ្ធម្ភាគចក្រ៕